លើកកំពស់ប្រសិទ្ធិភាពរបស់ព័ត៏មានជាភាសាបរទេសលើសារព័ត៏មាន

(VOVworld) - នាថ្ងៃទី១២ មិថុនា នៅរដ្ឋធានីហាណូយប្រទេសវៀតណាម
សិក្ខាសាលាវិទ្យាសាស្រ្តក្រោមប្រធានបទ អ្នកកាសែតវ័យក្មេងលើកកំពស់
គុណភាពប្រសិទ្ធិភាពរបស់ព័ត៏មានជាភាសាបរទេសលើសារព័ត៏មានត្រូវ
បានធ្វើឡើង។នៅសិក្ខាសាលានេះ បណ្ដាតំណាងចាត់ទុកថា ការផ្សាភ្ជាប់
ព័ត៏មានជាភាសាបរទេសជាមួយនឹងព័ត៏មានក្នុងប្រទេស ត្រូវបានយកចិត្ត
ទុកដាក់និងសហការប្រកបដោយប្រសិទ្ធិភាពខ្ពស់ជាងមុន។ស្ថាប័នសារ
ព័ត៏មានជាភាសាបរទេសតែងតែមានបណ្ដានាទី​ ចុះផ្សាយបទសរសេរមាន
គុណភាព ដើម្បីប្រឆាំងជំទាស់ព័ត៏មានមួលបង្កាច់ បំប្លែងការពិតអំពីការផ្ដួច
ផ្ដើមគំនិត​គោលនយោបាយរបស់បក្សនិងរដ្ឋវៀតណាម ក៏ដូចជាអំពីសមិទ្ធិផល
របស់វៀតណាមក្នុងវិស័យសិទ្ធិមនុស្ស។
លើកកំពស់ប្រសិទ្ធិភាពរបស់ព័ត៏មានជាភាសាបរទេសលើសារព័ត៏មាន - ảnh 1
សិក្ខាសាលាវិទ្យាសាស្រ្តក្រោមប្រធានបទ អ្នកកាសែតវ័យក្មេងក្នុងការលើកកំពស់គុណភាពប្រសិទ្ធិភាព
របស់ព័ត៏មានជាភាសាបរទេសលើសារព័ត៏មាន

ដើម្បីលើកកំពស់ប្រសិទ្ធិភាពនៃការងារនេះ នាពេលខាងមុខ អ្នកកាសែត
Do Van Hop ប្រធានការិយាល័យព័ត៏មានជាភាសាបរទេសនៃទីភ្នាក់ងារ
សារព័ត៏មានវៀតណាម បានឲ្យដឹងថា៖
“ពីការងារជាក់ស្ដែង ខ្ញុំស្នើរ កសាងមជ្ឈមណ្ឌលជាតិព័ត៏មានជាភាសាបរទេស
ជាតិដ៏ចំណាលនិងជំនាញដើម្បីបម្រើការងារកិច្ចការបរទេសរបស់ស្ថាប័ន
ឃោសនាមហាជន និងមុខសញ្ញាដែលមានតម្រូវការនៅក្នុងនិងក្រៅប្រទេស”។

ប្រតិកម្មទៅវិញ

ផ្សេងៗ