លើកកំពស់ប្រសិទ្ធភាពសកម្មភាពជំរុញទេសចរណ៍ឆ្នាំ២០១៧

(VOVWORLD)-ដោយមានគោលបំណងជំរុញប្រសិទ្ធភាពនៃសកម្មភាពផ្សព្វផ្សាយទេសចរណ៍  គឺត្រូវយកចិត្តទុកដាក់ចំពោះការងារស្រាវជ្រាវទីផ្សារ ព្យាករណ៍ និងធ្វើបច្ចុប្បន្នកម្មបំរ៉ែបំរួលទីផ្សារ សំរាប់សកម្មភាពទេសចរណ៍នានា។ នេះជាខ្លឹមសារមួយក្នុងចំណោមខ្លឹមសារដែលបានយកមកពិភាក្សានៅសន្និសីទជំរុញទេសចរណ៍
លើកកំពស់ប្រសិទ្ធភាពសកម្មភាពជំរុញទេសចរណ៍ឆ្នាំ២០១៧ - ảnh 1លោក Ha Van Sieu អគ្គនាយករង អគ្គនាយកដ្ឋានទេសចរណ៍ 

ដោយមានគោលបំណងជំរុញប្រសិទ្ធភាពនៃសកម្មភាពផ្សព្វផ្សាយទេសចរណ៍ គឺត្រូវយកចិត្តទុកដាក់ចំពោះការងារស្រាវជ្រាវទីផ្សារ ព្យាករណ៍ និងធ្វើបច្ចុប្បន្នកម្មបំរ៉ែបំរួលទីផ្សារ សំរាប់សកម្មភាពទេសចរណ៍នានា។ នេះជាខ្លឹមសារមួយក្នុងចំណោមខ្លឹមសារដែលបានយកមកពិភាក្សានៅសន្និសីទជំរុញទេសចរណ៍ ឆ្នាំ២០១៧នៅទីក្រុងហាណូយនាថ្ងៃទី៣សីហា។ ថ្លែងមតិនៅទីនេះ លោក Ha Van Sieu អគ្គនាយករង អគ្គនាយកដ្ឋានទេសចរណ៍ បានអោយដឹងថា៖ ដើម្បីធានាកំណើនបរិមាណភ្ញៀវទេសចរអន្តរជាតិ មកដល់វៀតណាម  កើន ៣០%  និងភ្ញៀវទេសចរក្នុងស្រុកកើន១២% តាមតម្រូវការរបស់រដ្ឋាភិបាល៖

          “ ផ្លាស់ប្តូរទាំងខ្លឹមសារនិងរបៀបរៀបចំ អនុវត្តការងារផ្សព្វផ្សាយ ជំរុញទេសចរណ៍ ដែលក្នុងនោះពង្រីកតួនាទីរបស់ក្រុមប្រឹក្សាទេសចរណ៍ ដើម្បីអនុវត្តរូបសណ្ឋានសហប្រតិបត្តិការរវាងសាធារណះ-ឯកជន ក្នុងការងារផ្សព្វផ្សាយទេសចរណ៍ ប្រមូលផ្តុំកម្លាំងដើម្បីផ្សព្វផ្សាយ ជំរុញទេសចរណ៍។ អនុវត្តប្រកបដោយប្រសិទ្ធភាពកម្មវិធីផ្សព្វផ្សាយ ជំរុញទេសចរណ៍ ពិសេសគឺផ្សារណាត់អន្តរជាតិ ធ្វើយ៉ាងមែចដើម្បីបង្កើតឡើងពាណិជ្ជសញ្ញា និងបង្កើតចំណាប់អារម្មណ៍ខ្លាំង៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ