លើកកម្ពស់គុណភាពប្រព័ន្ធ​សុខាភិបាល​​មូលដ្ឋាននិងបណ្តាញ​សុខាភិបាល​បង្ការ​ជំ​ងឺ​ឆ្លង​

(VOVWORLD) - ក្នុងឱកាសប្រារព្ធទិវាគ្រូពេទ្យវៀតណាម ថ្ងៃទី ២៧ ខែកុម្ភៈ នាព្រឹកថ្ងៃទី ២១ ខែកុម្ភៈ នៅទីក្រុងហាណូយ លោក Nguyen Trong Nghia ប្រធាននាយកដ្ឋានឃោសនាមជ្ឈិម បានអញ្ជើញចុះសួរសុខទុក្ខនិងអបអរសាទរ ចំពោះក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យយោធាមជ្ឈិម១០៨ និងមន្ទីរពេទ្យសួតមជ្ឈិម។
លើកកម្ពស់គុណភាពប្រព័ន្ធ​សុខាភិបាល​​មូលដ្ឋាននិងបណ្តាញ​សុខាភិបាល​បង្ការ​ជំ​ងឺ​ឆ្លង​ - ảnh 1លោក Nguyen Trong Nghia ប្រធាននាយកដ្ឋានឃោសនាមជ្ឈិម អញ្ជើញចុះសួរសុខទុក្ខនិងអបអរសាទរ ចំពោះក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យយោធាមជ្ឈិម១០៨

ដោយទទួលស្គាល់កិច្ចខិតខំប្រឹងប្រែង និងការលះបង់របស់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យយោធាមជ្ឈិម ១០៨ មន្ទីរពេទ្យសួតមជ្ឈិម ក៏ដូចជាបណ្តាញសុខាភិបាលនៅទូទាំងប្រទេស ដែលបាននិងកំពុងជាកម្លាំងជួរមុខប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ លោក Nguyen Trong Nghia បានសង្កត់ធ្ងន់ នេះគឺជាការរួមចំណែកដ៏ធំធេងសម្រាប់ប្រទេសជាតិ៖ “ក្នុងស្ថានភាពសន្តិសុខក្រៅប្រពៃណី និងការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ-១៩នោះ យើងបានឃើញពីទិសដៅនិងគោលការណ៍របស់បក្សគឺត្រឹមត្រូវ និងជាក់ស្តែងណាស់។ ប្រព័ន្ធសុខាភិបាលមូលដ្ឋាន និងបណ្តាញសុខាភិបាលបង្ការជំងឺឆ្លង ត្រូវបានធ្វើឱ្យប្រសើរឡើង។ ក្រុមគ្រូពេទ្យត្រូវបានលើកកំពស់ជីវភាពប្រចាំថ្ងៃ និងសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួន ដើម្បីនឹងនរចិត្តព្យាបាលអ្នកជំងឺ។”

នាព្រឹកថ្ងៃទី ២១ ខែកុម្ភៈនេះដែរ ប្រធាននាយកដ្ឋានឃោសនាមជ្ឈិម លោក Nguyen Trong Nghia បានអញ្ជើញចុះសួរសុខទុក្ខ និងអបអរសាទរសាស្រ្តាចារ្យបណ្ឌិតលោក Vu Van Dinh ស្ថាបនិកផ្នែកសង្គ្រោះបន្ទាន់របស់វៀតណាម៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ