លើកកម្ពស់សមភាពយេនឌ័រក្នុងការកសាងជនបទថ្មីនៅវៀតណាម

(VOVWORLD) -  នាថ្ងៃទី ១១ មិថុនា នៅទីក្រុងហាណូយ ទីភ្នាក់ងារនៃអង្គការសហប្រជាជាតិសម្រាប់សមភាពយេនឌ័រនិងផ្តល់សិទ្ធិដល់ស្ត្រី (UN Women) បានសហការជាមួយមជ្ឈឹមសម្ព័ន្ធសមាគមនារីវៀតណាមនិងការិយាល័យសម្របសម្រួលជនបទថ្មីមជ្ឈឹម ដើម្បីរៀបចំសិក្ខាសាលាដោយប្រធានបទ “ការបញ្ជ្រាបយេនឌ័រក្នុងកម្មវិធីគោលដៅជាតិស្តីពីការកសាងជនបទថ្មី”។
លើកកម្ពស់សមភាពយេនឌ័រក្នុងការកសាងជនបទថ្មីនៅវៀតណាម - ảnh 1លោកស្រី Elisa Fernandez Senz - ប្រធានការិយាល័យ UN Women ប្រចាំនៅវៀតណាម (កណ្ដាល) ជាមួយប្រតិភូចូលរួមសិក្ខាសាលានេះ (រូបថតៈ phunuvietnam.vn)

សិក្ខាសាលានេះ មានគោលបំណងចែករំលែកលទ្ធផលស្រាវជ្រាវ លើបញ្ហាយេនឌ័រនិងការផ្តល់សិទ្ធិដល់ស្ត្រីនៅក្នុងកម្មវិធីដំណាក់កាល ២០១០- ២០២០។ ឈរលើមូលដ្ឋាននោះ នាំចេញនូវអនុសាសន៍ ស្តីពីការបញ្ជ្រាប យេនឌ័រនៅក្នុងកម្មវិធីគោលដៅជាតិស្តីពីការកសាងជនបទថ្មី នៅក្នុងដំណាក់កាលបន្តខាងមុខ។

នៅក្នុងសិក្ខាសាលានេះ លោកស្រី Elisa Fernandez Senz ប្រធានការិយាល័យ UN Women ប្រចាំនៅវៀត ណាមបានឲ្យដឹងថា៖ “តាមរយៈសិក្ខាសាលានេះ UN Women ចង់មានអនុសាសន៍ជាក់ស្តែងនិងអាចធ្វើទៅបានដើម្បីអភិវឌ្ឍកម្មវិធីឆ្លើយតបនឹងសមភាពយេនឌ័រ ដើម្បីធានាបាននូវអត្ថប្រយោជន៍និងឱកាសស្មើៗគ្នា សម្រាប់អ្នកទាំងអស់គ្នា នៅក្នុងដំណាក់កាល ២០២១-២០៣០។ កម្មវិធីនេះ មិនត្រឹមតែជួយលើកកម្ពស់សមភាពយេនឌ័រ ជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាពប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀតគឺឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ