លើកកំរិតកិច្ចសហប្រតិបត្តិការកងទ័ពជើងទឹកវៀតណាម-ឥណ្ឌូនេស៊ី

លើកកំរិតកិច្ចសហប្រតិបត្តិការកងទ័ពជើងទឹកវៀតណាម-ឥណ្ឌូនេស៊ី - ảnh 1
លើកកំរិតកិច្ចសហប្រតិបត្តិការកងទ័ពជើងទឹកវៀតណាម-ឥណ្ឌូនេស៊ី (Epoch Times)

        Vovworld-នាថ្ងៃទី១១ធ្នូអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសនិងជាមេបញ្ជាការ​កងទ័ពជើងទឹកវៀតណាម ឧត្តមនាវី Nguyen Van Hien បានមានជំនួបជាមួយ​មេបញ្ជាការកងទ័ពជើងទឹកឥណ្ឌូនេស៊ី ឧត្តមនាវី Marsetio។ ជំនួបបានប្រព្រឹត្ត​ទៅ​
ក្នុងឱកាសឧត្តមនាវី Nguyen Van Hien ទៅចូលរួមសន្និសីទឯកទេសអំពីសន្តិសុខ​នាវាចរណ៍អន្តរជាតិក្រុង Jakarta ២០១៣។

        ថ្លែងមតិនៅជំនួបនេះ ឧត្តមនាវី Nguyen Van Hien បានវាយតំលៃ​ខ្ពស់​ចំពោះ
តួនាទីរបស់ឥណ្ឌូនេស៊ីក្នុងអាស៊ាន ដំបន់និងនៅលើពិភពលោក ព្រមទាំងលើក​
ច្បាស់ថា​ កងទ័ពជើងទឹកនៃប្រទេសទាំងពីរបានចែករំលែកទស្សនៈរួមនិងមាន​បំណងបង្កើនបើកទូលាយនិងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងសហប្រតិ
បត្តិការដ៏ល្អប្រសើររវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរក្នុងក្របខ័ណ្ឌទ្វេភាគិក៏
ដូចជានៅក្នុងយន្តការ ADMM និង ADMM+៕

ប្រតិកម្មទៅវិញ

ផ្សេងៗ