លោកជំទាវប្រធានាធិបតីកូរ៉េខាងត្បូងជួបសំណះសំណាលជាមួយនិស្សិតវៀតណាម

(VOVWORLD) - មុនពេលដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមរបស់ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in ចាប់ពីថ្ងៃទី២២ ដល់ទី ២៤ មិនា នាថ្ងៃទី១៩ មិនា នៅវិមានប្រធានាធិបតីកូរ៉េខាងត្បូងនៅរដ្ឋធានី Seoul លោក ជំទាវប្រធានាធិបតី លោកស្រី Kim Jung-sook បានជួបសំណះសំណាលជាមួយ តំណាងមជ្ឈដ្ឋាននិស្សិតវៀតណាមនៅកូរ៉េខាងត្បូង។ 
លោកជំទាវប្រធានាធិបតីកូរ៉េខាងត្បូងជួបសំណះសំណាលជាមួយនិស្សិតវៀតណាម  - ảnh 1 លោកជំទាវប្រធានាធិបតីកូរ៉េខាងត្បូងជួបសំណះសំណាលជាមួយនិស្សិតវៀតណាម 

(VOVworld) – មុនពេលដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមរបស់ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in ចាប់ពីថ្ងៃទី២២ ដល់ទី ២៤ មិនា នាថ្ងៃទី១៩ មិនា នៅវិមានប្រធានាធិបតីកូរ៉េខាងត្បូងនៅរដ្ឋធានី Seoul លោកជំទាវប្រធានាធិបតី លោកស្រី Kim Jung-sook បានជួបសំណះសំណាលជាមួយ តំណាងមជ្ឈដ្ឋាននិស្សិតវៀតណាមនៅកូរ៉េខាងត្បូង។ ថ្លែងមតិនៅទីនេះ លោក ជំទាវ Kim Jung-sook បានទទួលស្គាល់ថា៖ «រលកកូរ៉េខាងត្បូង» កំពុងត្រូវបាន ស្វាគមន៍យ៉ាងសកម្មនៅវៀតណាម ជាពិសេសក្នុងជំនាន់យុវវ័យហើយអះអាង ថា៖ វប្បធម៌វៀតណាមកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានៅកូរ៉េខាងត្បូងដែរ។ លោកស្រីបានឲ្យដឹងថែមទៀតថា៖ គ្រួសារលោកស្រីចូលចិត្តពិសារមុខម្ហូបអា ហារពិសេសរបស់វៀតណាមដូចជា pho និង bun cha (នំបញ្ចុកសាច់អាំង)  ព្រមទាំង ហៅគ្រូបង្វឹកកូរ៉េខាងត្បូង លោក Park Hang-seo របស់ក្រុមកីឡា បាល់ទាត់វៀតណាមជាស្ពានតភ្ជាប់មួយដែលជួយប្រជាជននៃប្រទេសទាំងពីរ កាន់តែជិតស្និទ្ធពីមួយថ្ងៃទៅមួយថ្ងៃ។ និស្សិតនារី Ta Le Huyen នៃសកល វិទ្យាល័យ Kyung Hee បានសម្តែងគោលបំណងថា៖ រដ្ឋាភិបាលនិងបណ្ដា សកលវិទ្យាល័យកូរ៉េខាងត្បូងលៃទុកអាហាររូបករណ៍ច្រើនថែមទៀតសំរាប់ និស្សិតវៀតណាមដើម្បីបើកទូលាយគោលនយោបាយសហប្រតិបត្តិការលើ វិស័យអប់រំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ