លើកដម្កើងកោតសសើរបុគ្គលគំរូចំនួន១៨០នាក់ក្នុងជនរួមជាតិគ្រឹសសាសនា


លើកដម្កើងកោតសសើរបុគ្គលគំរូចំនួន១៨០នាក់ក្នុងជនរួមជាតិគ្រឹសសាសនា - ảnh 1
លើកដម្កើងកោតសសើរបុគ្គលគំរូចំនួន១៨០នាក់ក្នុងជនរួមជាតិគ្រឹសសាសនា (dangcongsan.vn)

        Vovworld-ក្នុងអំឡុង៥ឆ្នាំកន្លងមកចលនាប្រជាជនទាំងមូលសាមគ្គីភាព​កសាង
​ជីវភាពវប្បធម៍នៅដំបន់ប្រជុំជនរស់ល្អខាងផ្លូវលោកនិងផ្លូវធម៍ក្នុង​សហគមន៍គ្រឹស
​សាសនាផ្សាភ្ជាប់នឹងចលនាប្រឡងប្រណាំងដោយគណៈ​កម្មាធិការសាមគ្គីភាព​
គ្រឹស​សាសនាវៀតណាមបំផុសបាននិងកំពុងពង្រីក​ឥទ្ធិពលនាំមកប្រសិទ្ធិភាពជាក់
ស្ដែងក្នុង​ជីវភាពរស់នៅបណ្ដាដំបន់កាន់គ្រឹស​សាសនា។ ថ្លែងមតិនៅសន្និសីទលើក
ដម្កើងកោត​សសើរគំរូក្នុងសហគមន៍គ្រឹស​សាសនាបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៣០
កញ្ញានៅ​ទីក្រុង​ហូជីមិញលោក Nguyen Thien Nhan ប្រធានគណៈកម្មាធិការមជ្ឈឹម
រណសិរ្សមាតុភូមិ​វៀតណាម​បាន​សង្កត់​ធ្ងន់ថា៖

        “តាងនាមឲ្យបក្សរដ្ឋនិងរណសិរ្សមាតុភូមិវៀតណាម យើងខ្ញុំស្វាគមនិង​ជូនពរ
​គណៈ​កម្មាធិការសាមគ្គីភាពគ្រឹសសាសនាវៀតណាមនាពេលកន្លងទៅ​បានពង្រឹង​
និង​ពង្រីកដោយឥតឈប់ឈររៀបចំសកម្មភាពប្រសិទ្ធិភាពជាក់ស្ដែងជាង។ ពង្រីក
តួនាទី​សមាជិករបស់រណសិរ្សមាតុភូមិវៀតណាមរួមចំណែកសាមគ្គី​ភាពជនរួមជាតិ
គ្រឹស​សាសនាពង្រីកប្រពៃណីគោរពព្រះយេស៊ូស្នេហាជាតិរួម​ដំណើរជាមួយប្រជាជាតិ
ជំរុញ​ចលនាប្រឡងប្រណាំងស្នេហាជាតិកសាងផែន​មហាសាមគ្គីភាពប្រជាជនទាំង
មូល​កាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ