លើកដម្កើងអាជីវការិនីវៀតណាមគំរូចំនួន១០០ក្នុងឆ្នាំ២០១៣

លើកដម្កើងអាជីវការិនីវៀតណាមគំរូចំនួន១០០ក្នុងឆ្នាំ២០១៣ - ảnh 1
លើកដម្កើងអាជីវការិនីវៀតណាមគំរូចំនួន១០០ក្នុងឆ្នាំ២០១៣ (VOV)


        Vovworld-ព្រឹត្តិការណ៍មួយត្រូវបានរៀបចំនាព្រឹកថ្ងៃទី១មិនានៅទីក្រុង
ហាណូយ ដើម្បីស្វាគមន៍ទិវានារីអន្តរជាតិទី៨មិនា។ អាជីវការិនីវៀតណាមគំរូ
២០១៣-Cup ផ្កាកុឡាបមាសជារង្វាន់សំដៅកត់សម្គាល់លើកដម្កើងអាជីវការិនី
វៀតណាមមានស្នាដៃឆ្នើមក្នុងផលិតកម្មអាជីវកម្មនិងរួមចំណែកសកម្មក្នុងបុព្វ
ហេតុអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម។ លោកស្រី Ly Thanh នាយិការក្រុមហ៊ុនចំកាត់
Kim Thanh ខេត្ត An Giang ជា​ជន១រូបក្នុងចំណោមអ្នកបានទទួលរង្វាន់បានឲ្យដឹង
ថា៖

        “យើងខ្ញុំអភិវឌ្ឍន៍រាល់ផលិតផលល្អត្រូវបានអ្នកប្រើប្រាស់ជ្រើសរើសជ្រៀត​ចូលទីផ្សារក្នុងនិងក្រៅប្រទេស។ ខ្ញុំមានកត្តិយសណាស់ដែលបានទទួលរង្វាន់​
នេះ។”

ថ្លែងមតិនៅពិធីនេះ អនុប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បាន​ស្នើរ​បណ្ដាអាជីវការិនីដែលត្រូវបានលើកដម្កើងថ្ងៃនេះបន្តពង្រីកសមត្ថភាព​គ្រប់គ្រង​បង្កើតការបោះជំហានថ្មីមានចរិតលក្ខណៈលោតផ្លោះថ្នៃប្រឌិតដើម្បីអង្គភាព
អាជីវកម្ម​អភិវឌ្ឍន៍ចីរភាពនិងសមាហរណកម្មជាមួយខឿនសេដ្ឋកិច្ចពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ