លើកតម្កើងការរួមចំណែករបស់អ្នកសារព័ត៌មានវៀតណាម

(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី៩៥ទិវាសារព័ត៌មានបដិវត្តន៍ វៀតណាម នា រសៀលថ្ងៃទី១៩ មិថុនា សមាគមន៍អ្នកកាសែត មន្ទីរផ្សព្វ ផ្សាយនិងទូរគម នាគមន៍ទីក្រុង Can Tho បានរៀបចំពិធីជួបជុំ បូកសរុបនិងប្រគល់ពាន រង្វាន់សារព័ត៌មាន Phan Ngoc Hien លើកទី១៤។ 
លើកតម្កើងការរួមចំណែករបស់អ្នកសារព័ត៌មានវៀតណាម - ảnh 1 បណ្ដាអ្នកនិពន្ធទទួលពានរង្វាន់សារព័ត៌មាន Phan Ngoc Hien លើកទី១៤។ (រូបថត៖ VOV)

លោក Do Trung Thuan នៅប៉ុស្តិ៍ Mekong FM វិទ្យុសម្លេងវៀតណាម ជាតំណាងនៃក្រុមអ្នកនិពន្ធ ដែលទទួលបានរង្វាន់ថ្នាក់ទី២និងថ្នាក់ទី៣នៃពានរង្វាន់សារព័ត៌មាន Phan Ngoc Hien លើកទី១៤ បានចែករំលែកថា៖

“ឆ្នាំនេះជាឆ្នាំទី២ហើយដែលយើងខ្ញុំចូលរួមពានរង្វាន់នេះ។ យើងខ្ញុំ មកដល់ការប្រឡងនេះ ដំបូងបង្អស់គឺដើម្បីជួបប្រាស្រ័យ រៀនសូត្រពីគ្នាទៅ វិញទៅមក ក្នុងការងារសារព័ត៌មាន ជាពិសេសគឺវិស័យផ្សាយសម្លេង។ យើងខ្ញុំនឹងបន្តខិតខំប្រឹងប្រែងថែមទៀតដើម្បីចូលរួមពានរង្វាន់ឆ្នាំក្រោយដោយវណ្ណកម្មដ៏ល្អជាងនិងឆ្លុះបញ្ចាំងយ៉ាងជាក់ស្ដែងនិងស៊ីជំរៅជាងអំពី ជីវភាពរស់នៅក្នុងតំបន់ដីសណ្ដទន្លេ Cuu Long”។

ក្នុងឱកាសនេះដែរ ខេត្ត Vinh Phuc បានរៀបចំពិធីជួបជុំនិងលើក តម្កើងបណ្ដាអ្នកកាសែត អ្នកអក្សរសាស្ត្រ និងសិល្បៈករដែលមានស្នាដៃ ឆ្នើមៗក្នុងដំណាក់កាលឆ្នាំ២០១៥-២០២០។ សមាគមន៍អ្នកកាសែតខេត្ត Vinh Phuc រួមជាមួយសមាគមន៍អក្សរសាស្ត្រសិល្បៈខេត្តបានលើកតម្កើង អ្នកកាសែតជើងចាស់ចំនួន៦នាក់ដែលមានស្នាដៃឆ្នើមៗជាច្រើន ហើយ លើកសរសើរអ្នកកាសែត អ្នកអក្សរសាស្ត្រនិងសិល្បៈករចំនួន៤២នាក់ ផ្សេងទៀតដែលមានការរួមចំណែកជាច្រើនទៅក្នុងការអភិវឌ្ឃសេដ្ឋកិច្ច សង្គមនិងរក្សាស្ថិរភាពនយោបាយក្នុងតំបន់និងលើទូទាំងប្រទេសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ