លើកតម្កើងកសិករវៀតណាមឆ្នើមចំនួន ១០០ នាក់ ឆ្នាំ ២០២២

(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី ៩២ នៃការបង្កើតសមាគមកសិករវៀតណាម នាថ្ងៃទី ១៤ ខែតុលា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅពិធីលើកតម្កើងនិងផ្តល់កិត្តិនាមកសិករឆ្នើមវៀតណាមឆ្នាំ ២០២២ ដល់កសិករចំនួន ១០០ នាក់។

លក្ខណៈវិនិច្ឆ័យក្នុងការជ្រើសរើស គឺកសិករត្រូវប្រកបអាជីវកម្មល្អក្នុងវិស័យកសិកម្មសំខាន់ៗ គំរូដែលមានការរីកសុះសាយ រួមចំណែកយ៉ាងធំធេងដល់សហគមន៍ និងសង្គម ផ្តល់អាទិភាពដល់កសិករជំនាន់ថ្មី ចាប់ផ្តើមអាជីវកម្មលើវិស័យកសិកម្មយ៉ាងរឹងមាំ ប្រកបដោយជោគជ័យ បង្កើតឡើងនិន្នាការថ្មីក្នុងវិស័យកសិកម្ម។ ទាំងអស់នេះក៏ជាគំរូកសិករដែលមានភាពស្វាហាប់ និងច្នៃប្រឌិតក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ហ៊ានគិត ហ៊ានធ្វើ និងប្រើប្រាស់យ៉ាងមានប្រសិទ្ធភាព នូវដើមទុន កម្លាំងពលកម្ម និងធនធានដីធ្លី អនុវត្តន៍វិទ្យាសាស្ត្រ   និងបច្ចេកវិទ្យាថ្មីៗ យ៉ាងក្លាហាន ក្នុងការផលិត ជាពិសេស តំណាងឱ្យកសិកររាប់លាននាក់នៅទូទាំងប្រទេស ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច កសិកម្ម និងជនបទ និងការកសាងជនបទថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ