លើក​តម្កើង​សកម្មភាពដែលរួមចំណែកជាវិជ្ជមាននិងនិរន្តរភាពដល់សហគមន៍​

(VOVWORLD) - នាយប់ថ្ងៃទី ១១ ខែធ្នូ នៅរោងមហោស្រព Ho Guom ទីក្រុងហាណូយ ពិធីប្រគល់រង្វានៃសកម្មភាពដើម្បីសហគមន៍ឆ្នាំ ២០២៣ (Human Act Prize) បានប្រព្រឹត្តទៅដើម្បីលើកតម្កើងគម្រោងនិងគំនិតឆ្នើម មានលក្ខណៈរីកសាយភាយ ដែលបង្កើតតម្លៃដ៏អស្ចារ្យសម្រាប់សហគមន៍។

ពីសំណុំឯកសារចំនួន១២៩ គណៈវិនិច្ឆ័យបានជ្រើសរើសគម្រោងល្អបំផុតដើម្បីផ្តល់រង្វាន់។ ក្នុងនោះ រង្វាន់ Human Act Prize បានទៅលើគម្រោងមួយចំនួនដូចជា៖ "កម្មវិធីសកម្មភាព Vinamilk Pathways to Dairy Net Zero" របស់ក្រុមហ៊ុនភាគហ៊ុនរួមផលិតផលទឹកដោះគោវៀតណាម; «តភ្ជាប់កម្លាំងសហគមន៍ដើម្បីទប់ស្កាត់គ្រោះមហន្តរាយធម្មជាតិ» របស់មូលនិធិសហគមន៍សម្រាប់ការពារគ្រោះមហន្តរាយធម្មជាតិ; "សកម្មភាពដើម្បីជំនះលើផលវិបាកនៃគ្រាប់បែកមីនក្រោយសម័យសង្គ្រាមនៅវៀតណាម" ដោយអង្គការជំនួយប្រជាជនន័រវេស - NPA។

លើក​តម្កើង​សកម្មភាពដែលរួមចំណែកជាវិជ្ជមាននិងនិរន្តរភាពដល់សហគមន៍​ - ảnh 1ប្រគល់ពានរង្វាន់ដល់គម្រោង និងគំនិតផ្តួចផ្តើមឆ្នើមៗចំនួន ៥។ រូបថត៖ tuoitrethudo.com.vn

ដោយទទួលបានពានរង្វាន់ក្នុងវិញ្ញាសារ គម្រោងយថាទស្សន៍ លោក Le Van Phuc ស្ថាបនិកក្រុម Fly to Sky បានឲ្យដឹងថា៖ ក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅ Fly to Sky បានអនុវត្តគម្រោងចំនួន ២៧ នៅតាមខេត្ត ក្រុងចំនួន ២២ ជាមួយនឹងការចំណាយសរុបជិត ១០ ពាន់លានដុង (ជាង ៤០ ម៉ឺនដុល្លារ) បានជួយកុមារចំនួន ១៦ម៉ឺននាក់ អាចប្រើប្រាស់ទឹកស្អាតពេលទៅសាលារៀន បរិច្ចាគសៀវភៅចំនួន ៥ ម៉ឺនក្បាល និងគ្រប់គ្រងបណ្ណាល័យចំនួន ៣៣ នៅទូទាំងប្រទេស។

ថ្លែងមតិក្នុងពិធីនេះ លោក Le Quoc Minh អនុប្រធាននាយកដ្ឋានឃោសនាមជ្ឈិម ប្រធានគណៈចាត់តាំងពានរង្វាន់ សង្ឃឹមថា នាពេលខាងមុខនឹងមានបុគ្គល អង្គការនិងអាជីវកម្មកាន់តែច្រើន យកចិត្តទុកដាក់លើលើគម្រោងសម្រាប់សហគមន៍ ដូច្នេះពានរង្វាន់សកម្មភាពដើម្បីសហគមន៍ Human Act Prize នឹងក្លាយជាធនធាន ការចែករំលែក និងសាមគ្គីភាពរវាងមនុស្សជាមួយមនុស្សនៅក្នុងសហគមន៍តែមួយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ