លើកទឹកចិត្តការរួមបញ្ចូលបណ្ដាអង្គភាពរដ្ឋបាលថ្នាក់ស្រុកឃុំ

(VOVWORLD) - នាថ្ងៃទី៤ខែមករានៅរដ្ឋធានីហាណូយ គណៈកម្មការច្បាប់នៃរដ្ឋសភា បានរៀបចំកិច្ចប្រជុំពេញអង្គលើកទី២៥ដើម្បីផ្ទៀងស្ដាប់និងពិនិត្យលើរបាយការណ៍និងគម្រោងការរបស់រដ្ឋាភិបាលស្ដីពីការរៀបចំ បង្កើតអង្គភាពរដ្ឋ បាលថ្នាក់ឃុំ ស្រុកនៃខេត្ត ក្រុងមួយចំនួនក្រោមឱវាទមជ្ឈឹម។ 

   តំណាងមួយ ចំនួនបានស្នើអោយត្រូវការយកចិត្តទុកដាក់ដល់ដំណើរការរួមបញ្ចូល កែ តម្រូវបណ្ដាអង្គភាពរដ្ឋបាលនៅជនបទទៅក្នុងអង្គភាពរដ្ឋបាលថ្នាក់ទីក្រុង នៅពេលដែលចំនួនប្រជាជននិងផ្ទៃដីនៃអង្គភាពរដ្ឋបាលថ្នាក់ទីក្រុងនោះអាចកើនឡើង ប៉ុន្តែបទដ្ឋានស្ដីពីគុណភាពទីក្រុងត្រូវធ្លាក់ចុះ។ ព្រមទាំងបង្កើន ការគ្រប់គ្រងដីធ្លីនៅអង្គភាពរដ្ឋបាលនានាដែលត្រូវបានរួមបញ្ចូលឬលើក កម្រិតឡើងថ្នាក់ទីក្រុងផងដែរ។

        ថ្លែងនៅកិច្ចប្រជុំនេះ អនុប្រធានរដ្ឋសភាវៀតណាមលោក Uong Chu Luu បានសង្កត់ធ្ងន់ថា បញ្ហាសំខាន់នៅពេលរួមបញ្ចូលបណ្ដាអង្គភាពរដ្ឋ បាលថ្នាក់ស្រុក ឃុំនោះ គឺត្រូវធានាសណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម ជីវភាព រស់នៅនិងការធ្វើផលិតកម្មរបស់ប្រជាជន ក៏ដូចជាសាមគ្គីភាពក្នុងប្រជាជន ជៀសវាងសភាពការណ៍ខ្ជះខ្ជាយនិងបាត់បង់ទ្រព្យសម្បត្តិ។ លោកបានថ្លែងថា៖

        “ការងារនេះពិតជាស្មុគស្មាញណាស់។ ដើម្បីសម្រេចបានយ៉ាងល្អ ១០០% គឺមិនអាចធ្វើបានទេ ជាពិសេសគឺការរៀបចំក្បាលម៉ាស៊ីនទាក់ទិន ដល់មនុស្សរាប់ពាន់នាក់ មិនដែលមានផ្នែកល្អតែប៉ុណ្ណោះទេ។ ប៉ុន្តែ យើង ត្រូវធ្វើបណ្ដើរ ដកបទពិសោធន៍បណ្ដើរ ដើម្បីពង្រឹង កែលំអនិងសុក្រិត អោយកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ