លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចូលរួមសន្និសីទជំរុញការវិនិយោគនៅខេត្ត Hoa Binh ឆ្នាំ ២០២៣

(VOVWORLD) - នាព្រឹកថ្ងៃទី ២៦ កុម្ភៈ នៅខេត្ត Hoa Binh នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគខេត្ត Hoa Binh ឆ្នាំ ២០២៣។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចូលរួមសន្និសីទជំរុញការវិនិយោគនៅខេត្ត Hoa Binh ឆ្នាំ ២០២៣ - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ថ្លែងមតិនៅសន្និសីទ។ (រូបថត៖ VGP)

សន្និសីទជំរុញការវិនិយោគខេត្ត Hoa Binh ឆ្នាំ ២០២៣ គឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យសំខាន់ សំដៅឧទ្ទេសនាមអំពីសក្តានុភាព ប្រៀបខ្លាំង និងទាក់ទាញការវិនិយោគ បង្កើតកម្លាំងចលករជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមលើក្នុងខេត្ត មូលដ្ឋាននានាក្នុងតំបន់និងលើទូទាំងប្រទេស។ នៅសន្និសីទនេះ ខេត្ត Hoa Binh បានជ្រើសរើស និងប្រគល់សេចក្តីសម្រេចអនុម័តលើជំហរវិនិយោគដល់វិនិយោគិនចំនួន ១៦ តំណាងឱ្យគម្រោងចំនួន ១៦ ក្នុងខេត្ត ដែលមានទុនវិនិយោគសរុបជិត ៤៩.០០០ ពាន់លានដុង (ជាង ២ ពាន់លានដុល្លារអាមេរិក)។

ថ្លែងមតិនៅសន្និសីទនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យខេត្ត Hoa Binh សហការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័ន និងមូលដ្ឋានពាក់ព័ន្ធដើម្បីសម្រេចក្នុងពេលឆាប់ៗនូវផែនការមេខេត្តសម្រាប់ដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០។ ផ្តោតលើការកសាងយន្តការ គោលនយោបាយអាទិភាព និងការបែងចែកធនធានសមហេតុផលសម្រាប់ការអភិវឌ្ឍតំបន់ជាកម្លាំងចលករ; បង្កើនកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់អភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ជាមួយខេត្ត ក្រុងជិតខាង និងទូទាំងប្រទេស ដើម្បីជំរុញការទាក់ទាញការវិនិយោគ ការប្រើប្រាស់ទំនិញកសិផល ហើយ
ទាញយកសក្តានុពលសម្រាប់ការអភិវឌ្ឍទេសចរណ៍ សេវាកម្ម និងឧស្សាហកម្មកែច្នៃប្រកបដោយប្រសិទ្ធភាព។ បន្តធ្វើកែលម្អយ៉ាងខ្លាំងក្លានូវបរិយាកាសវិនិយោគអាជីវកម្ម ផ្តោតសំខាន់លើការបង្កើតជំហានទម្លុះទម្លាយក្នុងកំណែទម្រង់បែបបទរដ្ឋបាល ការកសាងរដ្ឋាភិបាលអេឡិចត្រូនិក ការបង្កើតបរិយាកាសវិនិយោគអាជីវកម្មបើកចំហ ប្រកបដោយតម្លាភាពនិងសមភាព។ វិនិយោគិនត្រូវតែទទួលបានការគាំទ្រដ៏ល្អបំផុត និងលក្ខខណ្ឌអំណោយផលបំផុត ចាប់ពីការស្រាវជ្រាវ បង្កើតគម្រោងវិនិយោគ រហូតដល់ការធ្វើផលិតកម្ម និងអាជីវកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ