លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅចក្រភពអង់គ្លេសនិងសាធារណៈរដ្ឋអៀរឡង់

(VOVWORLD) - ជំនួបនេះមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ស្ថានទូតវៀតណាមប្រចាំនៅចក្រភពអង់គ្លេសនិងតំណាងជាង ១០០ នាក់ ដែលតំណាងឲ្យសហគមន៍ជនវៀតណាមដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅចក្រភពអង់គ្លេសនិងសាធារណរដ្ឋអៀរឡង់។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅចក្រភពអង់គ្លេសនិងសាធារណៈរដ្ឋអៀរឡង់ - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅចក្រភពអង់គ្លេសនិងសាធារណៈរដ្ឋអៀរឡង់ (រូបថត៖ VOV)

ក្នុងឱកាសចូលរួមកិច្ចប្រជុំលើកទី ២៦ នៃភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP26) និងបំពេញទស្សនកិច្ចការងារនៅចក្រភពអង់គ្លេស នារសៀលថ្ងៃទី ៣១ ខែតុលា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញជួបសន្ទនាជាមួយសហគមន៍ជនវៀតណាមនៅចក្រភពអង់គ្លេស និងសាធារណរដ្ឋអៀរឡង់។ ជំនួបនេះមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ស្ថានទូតវៀតណាមប្រចាំនៅចក្រភពអង់គ្លេសនិងតំណាងជាង ១០០ នាក់ ដែលតំណាងឲ្យសហគមន៍ជនវៀតណាមដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅចក្រភពអង់គ្លេសនិងសាធារណរដ្ឋអៀរឡង់។

ថ្លែងមតិក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតម្លៃខ្ពស់ចំពោះសហគមន៍ជនវៀតណាមនៅចក្រភពអង់គ្លេសនិងអៀរឡង់ ដែលតែងតែសាមគ្គីភាពនិងសម្របខ្លួនយ៉ាងល្អក្នុងសង្គមប្រទេសសាមី ព្រមទាំងចែករំលែករាល់ការលំបាកដែលប្រជាអាណិក ជនត្រូវប្រឈមមុខដោយជំងឺរាតត្បាតកូវីដ-១៩។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា បក្សនិងរដ្ឋជានិច្ចកាលផ្តោតការយកចិត្តទុកដាក់និងចាត់ទុកសហគមន៍ជនវៀតណាមនៅឯបរទេសជាផ្នែកសំខាន់មួយមិនអាចបំបែកបាន និងជាប្រភពធនធានមួយផ្នែករបស់សហគមន៍ជនជាតិ ហើយជាកត្តាសំខាន់រួមចំណែកពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការមិត្តភាពរវាងវៀតណាមនិងប្រទេសនានា។

ក៏នារសៀលថ្ងៃទី ៣១ តុលា នាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញចូលរួម និងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខានិងប្រគល់កិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន ២៦ លើវិស័យពាណិជ្ជកម្ម កសិកម្ម ថាមពល សុខាភិបាល អប់រំ បណ្តុះបណ្តាល និងធានាការពារបរិស្ថាន កីឡា ... របស់ក្រសួង វិស័យ និងសហគ្រាសវៀតណាមបានចុះហត្ថលេខាជាមួយដៃគូអង់គ្លេស។ កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាដោយមានតម្លៃសរុបរាប់ពាន់លានដុល្លារ ក្នុងវិស័យជាច្រើនដែលបង្ហាញថា ទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងចក្រភពអង់គ្លេសបាននិងកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាគួរឲ្យកត់សម្គាល់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ