លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបជាមួយអង្គការ សម្ព័ន្ធក្រុមហ៊ុនធំៗ របស់អាមេរិក និងពិភពលោក

(VOVWORLD) -  ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិកនិងអញ្ជើញ បំពេញទស្សនកិច្ចការងារនៅសហរដ្ឋ
អាមេរិក និងអង្គការសហប្រជាជាតិ នាថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងតំបន់) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បាន ទទួលជួបជាមួយថ្នាក់ដឹកនាំនៃអង្គការ សម្ព័ន្ធក្រុមហ៊ុនធំៗរបស់អាមេរិកនិង ពិភពលោក។

ទទួលជួបលោក Axel Van Trotsenburg អគ្គនាយកប្រតិបត្តិនៃធនាគារពិភពលោក (WB) លោកនាយករដ្ឋមន្ត្រីបានស្នើថា នាពេលខាងមុខ កិច្ចសហប្រតិបត្តិការរវាងភាគី ទាំងពីរគួរតែផ្តោតលើវិស័យបម្លែងថាមពល និងការផ្លាស់ប្តូរឌីជីថល; គម្រោងហេដ្ឋា រចនាសម្ព័ន្ធដឹកជញ្ជូនធំៗ ដូចជាផ្លូវល្បឿនលឿន និងផ្លូវឆ្នេរសមុទ្រ; គម្រោងទប់ទល់ នឹងការប្រែប្រួលអាកាសធាតុនៅតំបន់ដីសណ្ដទន្លេ Cuu Long និងតំបន់ភាគកណ្តាល; ការ កាត់បន្ថយភាពក្រីក្រ; លើកកំពស់សមត្ថភាពសុខាភិបាល ជាដើម។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបជាមួយអង្គការ សម្ព័ន្ធក្រុមហ៊ុនធំៗ របស់អាមេរិក និងពិភពលោក - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ទទួលជួបលោក Marc Allen នាយកយុទ្ធសាស្ត្រនិងជាអនុប្រធានជាន់ខ្ពស់ និងថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុន Boeing។ (រូបថត៖ VOV)
ទទួលជួបលោក Marc Allen នាយកយុទ្ធសាស្ត្រនិងជាអនុប្រធានជាន់ខ្ពស់ និងថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុន Boeing លោកនាយករដ្ឋមន្ត្រីបានអបអរសាទរចំពោះ ជោគជ័យរបស់សម្ព័ន្ធក្រុមហ៊ុន Boeing ក៏ដូចជាទំនាក់ទំនងសហប្រតិបត្តិការរវាង សម្ព័ន្ធក្រុមហ៊ុន Boeing និងដៃគូនៅវៀត
ណាម។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យ Boeing បើកគ្រឹះស្ថានធានា រ៉ាប់រង ជួសជុល ហើយអនុវត្តន៍ការងារមួយចំនួនផ្សេង ទៀតនៅវៀតណាម; ហើយមានគោលនយោបាយជួយឧបត្ថម្ភក្រុមហ៊ុនអាកាសចរណ៍ វៀតណាមជំនះពុះពារលើការលំបាកតាមស្មារតីឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការយូរ អង្វែង។
ទទួលជួបថ្នាក់ដឹកនាំ Asia Group និងសម្ព័ន្ធក្រុមហ៊ុន Blackstone, GenX, AES លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យវិនិយោគិនផ្តោតលើការស្រាវជ្រាវ និងវិនិយោគលើ ថាមពលខ្យល់ ថាមពលពន្លឺព្រះអាទិត្យ និងថាមពលទឹករលក ដែលជាប្រភពថាមពល ប្រកបដោយសក្តានុពលសម្រាប់ការអភិវឌ្ឍន៍នៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ