លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យខេត្ត Cao Bang អភិវឌ្ឍន៍សេដ្ឋកិច្ចច្រកទ្វារព្រំដែននិងទេសចរណ៍

(VOVWORLD) - នាថ្ងៃទី ១៥ ខែវិច្ឆិកា នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Cao Bang អំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០២១ និងទិសដៅ ភារកិច្ចនាពេលខាងមុខ។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យខេត្ត Cao Bang អភិវឌ្ឍន៍សេដ្ឋកិច្ចច្រកទ្វារព្រំដែននិងទេសចរណ៍ - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញថ្លែងមតិក្នុងជំនួបធ្វើការ (រូបថត៖ TTXVN)

ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យខេត្ត Cao Bang ផ្តោតសំខាន់លើការបង្ហើយផែនការក្នុងតំបន់។ ទន្ទឹមនឹងនោះ ដាក់បញ្ចូលទៅក្នុងផែនការទូទៅនៃប្រទេសទាំងមូល ដែលក្នុងនោះ មានការស្រាវជ្រាវនិងអភិវឌ្ឍន៍សេដ្ឋកិច្ចច្រកទ្វារព្រំដែននិងទេសចរណ៍ផងដែរ។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យខេត្ត Cao Bang បន្តយកចិត្តទុកដាក់លើការងារបង្ការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ទៀតផង។

ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានប្រគល់ថវិកាចំនួន ៥ ពាន់លានដុងដល់ខេត្ត Cao Bang ដើម្បីសាងសង់ផ្ទះមហាសាមគ្គីចំនួន ៥០ខ្នង ជូនគ្រួសារគោលនយោបាយ និងគ្រួសារក្រីក្រដែលនៅមានស្ថានភាពលំបាកក្នុងការរស់នៅ។ ក៏នាថ្ងៃទី ១៥ វិច្ឆិកា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានជួបធ្វើការនៅស្រុក Trung Khanh; ទស្សនាគ្រឹះស្ថាននិងទីកន្លែងមួយចំនួននៃខេត្ត Cao Bang ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ