លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បំពេញទស្សនកិច្ចនៅសកលវិទ្យាល័យជាតិប្រ៊ុយណេ

(VOVWORLD) - រីឯខ្លួនវិញ UBD ទើបតែបាននាំភាសាវៀតណាមចូលក្នុងការបង្រៀននៅសាលា ជាមួយនឹងភាសាបរទេសផ្សេងទៀតដូចជាភាសាអង់គ្លេស បារាំង អាឡឺម៉ង់ ជប៉ុន និងកូរ៉េ។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បំពេញទស្សនកិច្ចនៅសកលវិទ្យាល័យជាតិប្រ៊ុយណេ - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បំពេញទស្សនកិច្ចនៅសកលវិទ្យាល័យជាតិប្រ៊ុយណេ។ (រូបថត៖ baoquocte.vn)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅប្រ៊ុយណេដារូសាឡឹម នាព្រឹក ថ្ងៃទី ១១ ខែកុម្ភៈ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងលោកជំទាវ បានអញ្ជើញបំពេញទស្សនកិច្ចនៅសាកលវិទ្យាល័យជាតិប្រ៊ុយណេ (UBD)។

នេះជាគ្រឹះស្ថានបណ្ដុះបណ្ដាលថ្នាក់ឧត្តមសិក្សាដ៏ធំបំផុត និងមានកិត្យានុភាពបំផុតនៅប្រទេសប្រ៊ុយណេ ហើយជាប់ចំណាត់ថ្នាក់លេខ ៣ នៅអាស៊ីអាគ្នេយ៍។ UBD ក៏ជានិមិត្តរូបមួយនៃកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងប្រ៊ុយណេក្នុងវិស័យអប់រំ និងបណ្តុះបណ្តាលផងដែរ។ UBD បានបង្កើតទំនាក់ទំនងសហប្រតិបត្តិការជាផ្លូវការ ជាមួយសាកលវិទ្យាល័យ FPT នៃប្រទេសវៀតណាមចាប់ពីខែកក្កដា ឆ្នាំ ២០១៣ ដែលភាគច្រើនគឺការបណ្តុះបណ្តាលភាសាអង់គ្លេសនៅសាកលវិទ្យាល័យ FPT។ រីឯខ្លួនវិញ UBD ទើបតែបាននាំភាសាវៀតណាមចូលក្នុងការបង្រៀននៅសាលា ជាមួយនឹងភាសាបរទេសផ្សេងទៀតដូចជាភាសាអង់គ្លេស បារាំង អាឡឺម៉ង់ ជប៉ុន និងកូរ៉េ។
ថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសម្តែងនូវក្តី សប្បាយរីករាយ ដោយសារតែមានជនបរទេសកាន់តែច្រើនឡើង ដែលស្រឡាញ់ និងរៀនភាសាវៀតណាម ហើយតាមរយៈនោះ វប្បធម៌វៀតណាម ទឹកដីនិងមនុស្ស វៀតណាមកាន់តែរីកសាយភាយជុំវិញពិភពលោក។ លោកនាយករដ្ឋមន្រី្ត មានគោល បំណងថា ជួរគ្រូបង្រៀនភាសាវៀតណាមរបស់សាលាកាន់តែច្រើនឡើងនិងរីក ចម្រើន; ហើយនិស្សិតថ្នាក់ភាសាវៀតណាមឆាប់ប្រើប្រាស់ភាសាវៀតណាមយ៉ាង ស្ទាត់ជំនាញ ក្លាយជាអ្នកនាំសារនៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរ និងប្រជាជាតិទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ