លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៥០ នៃទិវាប្រពៃណីរបស់កងកម្លាំងប៉ូលីសចល័ត

(VOVWORLD) - នាព្រឹកថ្ងៃទី ១៤ មេសា នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh បានអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៥០ នៃទិវាប្រពៃណីកងកម្លាំងប៉ូលីសចល័ត និងទទួលកិត្តិនាមវីរៈបុរសនៃកងកម្លាំងប្រដាប់អាវុធប្រជាជន។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៥០ នៃទិវាប្រពៃណីរបស់កងកម្លាំងប៉ូលីសចល័ត - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ប្រគល់កិត្តិនាមវីរៈបុរសនៃកងកម្លាំងប្រដាប់អាវុធប្រជាជនជូនកងកម្លាំងប៉ូលីសចល័ត។ (រូបថត៖ VOV)

ថ្លែងមតិក្នុងពិធីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា ក្នុងស្ថានភាពក្នុងស្រុក និងអន្តរជាតិបច្ចុប្បន្ន ភារកិច្ចរបស់កម្លាំងនគរបាលប្រជាជន រួមទាំងកម្លាំងប៉ូលីសចល័តកាន់តែធ្ងន់ និងស្មុគស្មាញ។ ដូច្នេះ ប៉ូលីសចល័តត្រូវតែជាកម្លាំងចំណានពិតប្រាកដ ដោយមានជំនាញវិជ្ជាជីវៈខ្ពស់ និងអាវុធទំនើប; មានភាពច្នៃប្រឌិតដោយឥតឈប់ឈរក្នុងការត្រិះរិះ ប្រតិបត្តិការ បច្ចេកទេសនិងយុទ្ធវិធី; រួមចំណែកការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពដែនដី រក្សារឹងមាំនូវស្ថិរភាពនយោបាយសង្គម; បង្កើតបរិយាកាសសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ និងវិន័យសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។

លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យកងកម្លាំងនគរបាលប្រជាជននិយាយរួម និងកម្លាំងប៉ូលីសចល័តនិយាយដោយឡែក ក្ដាប់ជាប់និងព្យាករណ៍ស្ថានការណ៍យ៉ាងដិតដល់ ដាក់ពង្រាយដោយព្រមៗគ្នានូវវិធានការបង្ការ ប្រយុទ្ធប្រឆាំងនឹងបទល្មើស ធានាសន្តិសុខ សណ្ដាប់ធ្នាប់; ដោះស្រាយសកម្មភាពប្រមូលផ្តុំមនុស្សច្រើនសំដៅរំខានដល់សន្តិសុខ ធ្វើកុប្បកម្ម និងអំពើភេរវកម្ម; ការពារសុវត្ថិភាពនូវគោលដៅ និងព្រឹត្តិការណ៍នយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គមរបស់ប្រទេសជាតិ និងគណៈប្រតិភូអន្តរជាតិដែលមកបំពេញទស្សនកិច្ច និងធ្វើការនៅវៀតណាម; ចូលរួមយ៉ាងសកម្មក្នុងការស្វែងរក ជួយសង្គ្រោះ បង្ការទប់ស្កាត់គ្រោះមហន្តរាយ គ្រោះធម្មជាតិ និងទឹកជំនន់។ លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា បក្ស រដ្ឋនឹងយកចិត្តទុកដាក់ វិនិយោគ ដើម្បីឲ្យកម្លាំងប៉ូលីសចល័តមានកម្លាំងគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការនិងភារកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងរយៈពេលខ្លីខាងមុខនិងរយៈពេលយូរអង្វែង ជាមួយនឹងផែនទីបង្ហាញផ្លូវនិងការបោះជំហានដ៏រឹងមាំនិងសមស្រប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ