លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញចូលរួមព្រឹត្តិការណ៍ "ការផ្លាស់ប្តូរ ឌីជីថលផ្នែកធនាគារ"

(VOVWORLD) - នាថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២២ នៅទីក្រុងហាណូយ ធនាគាររដ្ឋវៀតណាម បានប្រារព្ធព្រឹត្តិការណ៍ “ការផ្លាស់ប្ដូរឌីជីថលផ្នែកធនាគារ។ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Pham Minh Chinh បានចូលរួមនិងថ្លែងមតិដឹកនាំនៅព្រឹត្តិការណ៍នេះ។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញចូលរួមព្រឹត្តិការណ៍ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញថ្លែងមតិនៅព្រឹត្តិការណ៍។ (រូបថត៖ VOV)
ព្រឹត្តិការណ៍ "ការផ្លាស់ប្តូរឌីជីថលផ្នែកធនាគារ" ត្រូវបានធ្វើឡើងដើម្បីជំរុញខ្លាំង ការអនុវត្តដំណោះស្រាយបច្ចេកវិទ្យា ដាក់ពង្រាយភារកិច្ចនៃផែនការផ្លាស់ប្តូរឌីជីថល ផ្នែកធនាគារ ចូលរួមចំណែកក្នុងការអនុវត្តកម្មវិធីជាតិស្ដីពីការផ្លាស់ប្ដូរឌីជីថល រួម ចំណែកក្នុងការរីកសាយភាយស្មារតី និងការផ្លាស់ប្តូរការត្រិះរិះរបស់អង្គការ និងបុគ្គល ក្នុងនិងក្រៅផ្នែកធនាគារអំពីតួនាទី អត្ថន័យ និងអត្ថប្រយោជន៍នៃការផ្លាស់ប្តូរឌីជីថល ក្នុងប្រតិបត្តិការធនាគារ។
អញ្ជើញថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានឲ្យដឹងថា ព្រឹត្តិការណ៍ “ទិវាផ្លាស់ប្តូរឌីជីថល” នៃផ្នែកធនាគារបានបង្ហាញពីការខិតខំប្រឹងប្រែង របស់ធនាគាររដ្ឋវៀតណាម ការជួយជ្រោមជ្រែងដ៏ខ្លាំងក្លារបស់អង្គការឥណទាន អន្តរការីទូទាត់ របស់ប្រជាជន និងសហគមន៍ ធុរកិច្ចចំពោះការផ្លាស់ប្តូរឌីជីថលជាតិ។ “ជាមួយនឹងការខិតខំប្រឹងប្រែង ការប្តេជ្ញាចិត្ត ភាពម្ចាស់ការ និងការច្នៃប្រឌិត របស់ធនាគាររដ្ឋ អង្គការឥណទាន ក្នុងបុព្វហេតុផ្លាស់ប្ដូរឌីជីថលនាពេលកន្លងមក និងតាមរយៈសកម្មភាពលេចធ្លោនៅក្នុងព្រឹត្តិការណ៍ "ទិវាផ្លាស់ប្តូរឌីជីថល" ផ្នែក ធនាគារថ្ងៃនេះ ការចូលរួមយ៉ាងសកម្ម និងការរួមដៃរបស់ក្រសួង ស្ថាប័ន និងមូលដ្ឋាន នានា បុព្វហេតុផ្លាស់ប្តូរឌីជីថលជាតិនឹងមានវឌ្ឍនភាពដ៏វិជ្ជមាន និងគ្រប់ជ្រុងជ្រោយ រួមចំណែកដល់ការអនុវត្តចក្ខុវិស័យ និងគោលដៅនានានៃកម្មវិធីជាតិស្ដីពីការផ្លាស់ប្តូរ ឌីជីថលដល់ឆ្នាំ ២០២៥ ទិសដៅឆ្ពោះទៅឆ្នាំ ២០៣០”។
ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍នេះ សកម្មភាពសំខាន់ៗមួយចំនួនបានប្រព្រឹត្តទៅ ដូចជា៖ ការប្រកាស "ទិវាផ្លាស់ប្តូរឌីជីថល" ប្រចាំឆ្នាំនៃផ្នែកធនាគារ និងបង្ហាញគណៈ កម្មការដឹកនាំការផ្លាស់ប្តូរឌីជីថលផ្នែកធនាគារ; សិក្ខាសាលាវិទ្យាសាស្ត្រ "បង្កើនការ តភ្ជាប់ ជំរុញការផ្លាស់ប្តូរឌីជីថលផ្នែកធនាគារ" ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ