លោកនាយករដ្ឋមន្ត្រីអញ្ជើញចូលរួមពិធីប្រគល់ពានរង្វាន់អំពីព័ត៌មានកិច្ចការបរទេស

(VOVWORLD) - នាថ្ងៃទី ១២ ខែតុលា នៅរោងមហោស្រពហាណូយ គណៈកម្មការឃោសនាអប់រំមជ្ឈិម គណៈកម្មាធិការដឹកនាំការងារព័ត៌មានកិច្ចការបរទេស និងស្ថាប័នពាក់ព័ន្ធ បានសម្របសម្រួលរៀបចំពិធីប្រគល់រង្វាន់ថ្នាក់ជាតិ អំពីព័ត៌មានកិច្ចបរទេស លើកទី ៩។ ពានរង្វាន់នេះមានគោលបំណងលើកតម្កើងអ្នកដែលបំពេញការងារសារព័ត៌មានកិច្ចការបរទេស។

លោកនាយករដ្ឋមន្ត្រីអញ្ជើញចូលរួមពិធីប្រគល់ពានរង្វាន់អំពីព័ត៌មានកិច្ចការបរទេស - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញថ្លែងក្នុងពិធីប្រគល់រង្វាន់ជាតិសម្រាប់ព័ត៌មានកិច្ចការបរទេស លើកទី៩ (រូបថត៖ VOV)

នៅក្នុងពានរង្វាន់ឆ្នាំនេះ គណៈកម្មាធិការរៀបចំបានទទួលស្នាដៃជាង ១.៤០០ ចូលរួមក្នុងប្រភេទចំនួន ១០។ ឆ្លងកាត់ការវិនិច្ឆ័យចំនួន ២ ជុំ គណៈវិនិច្ឆ័យបានជ្រើសរើសស្នាដៃ/ផលិតផលឆ្នើមចំនួន ១១០ ដើម្បីប្រគល់រង្វាន់ រួមមាន : រង្វាន់ លេខ ១ចំនួន ៨;  រង្វាន់លេខ ២ ចំនួន ២២;  រង្វាន់លេខ ៣ ចំនួន ៣០ និងរង្វាន់លើកទឹកចិត្តចំនួន ៥០ រង្វាន់។   ប្រធានបទនៃស្នាដៃ/ផលិតផលបានសរសេរអំពីនយោបាយ កិច្ចការបរទេសសំខាន់ៗ និងព្រឹត្តិការណ៍វប្បធម៌របស់ប្រទេសជាតិ។ ទម្រង់បញ្ចេញមតិមានភាពចម្រុះ ប្លែក និងទំនើប បំពេញតម្រូវការ និងទម្លាប់នៃការទទួលបានព័ត៌មានរបស់ប្រជាជនទាំងក្នុងនិងក្រៅប្រទេស រួមទាំងមិត្តភ័ក្តិអន្តរជាតិ។ អញ្ជើញថ្លែងមតិនៅពិធីនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអះអាងថា៖  “ការងារព័ត៌មានកិច្ចការបរទេសមានកាអភិវឌ្ឍគួរឲ្យចាប់អារម្មណ៍ ព័ត៌មានកាន់តែលឿន ទូលំទូលាយ មានអត្តសញ្ញាណ ជាស្ពានសម្រាប់ សហគមន៍អន្តរជាតិកាន់តែយល់ច្បាស់  អំពីគោលការណ៍ណែនាំ គោលនយោបាយរបស់បក្ស និងរដ្ឋ។ ទន្ទឹមនឹងនោះ ប្រទេសនិងប្រជាជនជុំវិញពិភពលោកចែករំលែក និងគាំទ្រទស្សនៈរបស់វៀតណាមលើបញ្ហាអន្តរជាតិ; លើកតម្កើងរូបភាពរបស់ប្រទេស ប្រជាជន ប្រវត្តិសាស្ត្រ វប្បធម៌របស់ប្រទេសជាតិ និងសមិទ្ធិផលអភិវឌ្ឍន៍របស់វៀតណាម។   ព័ត៌មានកិច្ចការបរទេសក៏តភ្ជាប់វៀតណាមជាមួយពិភពលោក ទន្ទឹមនឹងនោះ រួមចំណែកក្នុងការកៀងគរធនធានដើម្បីកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ; ប្រយុទ្ធប្រឆាំង និងបដិសេធព័ត៌មានក្លែងក្លាយ និងបំភ្លើសការពិតរបស់កងកម្លាំងអរិភាព និងអង្គការប្រតិកិរិយា”។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា បក្សកុម្មុយនិស្តវៀតណាមបានកំណត់ថា បាវចនាអនុវត្តការងារព័ត៌មានកិច្ចការបរទេសក្នុងដំណាក់កាលថ្មីគឺ៖ សកម្ម ព្រមៗគ្នា ទាន់ពេលវេលា ច្នៃប្រឌិត និងមានប្រសិទ្ធភាព។  ក្នុងពេលខាងមុខនេះ លោកនាយករដ្ឋមន្ត្រីបានស្នើថា៖ “ទីភ្នាក់ងារពាក់ព័ន្ធត្រូវជំរុញទំនាក់ទំនង និងផ្សព្វផ្សាយអំពីប្រទេស និងប្រជាជនវៀតណាម ជាពិសេសសមិទ្ធិផលសំខាន់ៗ ជាប្រវត្តិសាស្ត្រដែលសម្រេចបាន។ អាស្រ័យហេតុនេះ លើកស្ទួយកម្លាំងផ្ទៃក្នុង ទាញយកប្រយោជន៍ពីកម្លាំងខាងក្រៅ រួមផ្សំកម្លាំងខាងក្នុង និងខាងក្រៅ កម្លាំងប្រទេសជាតិ និងកម្លាំងនៃសម័យកាល។ យើងត្រូវសរសេររឿងឱ្យរស់រវើក ទាក់ទាញ សម្បូរទៅដោយអត្តសញ្ញាណ បង្កប់ដោយចរិតលក្ខណៈជាតិ ដើម្បីឲ្យពិភពលោកស្គាល់ យល់ដឹង រួមដំណើរ ជឿជាក់ ស្រឡាញ់ និងគាំទ្រវៀតណាម នាំសាររបស់វៀតណាមទៅកាន់មិត្តអន្តរជាតិ”។

នៅចំពោះមុខតម្រូវការ និងភារកិច្ចក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ជឿជាក់ថា ការងារព័ត៌មានកិច្ចការបរទេសនឹងបន្តមានការអភិវឌ្ឍថ្មីៗ ដើម្បីរួមចំណែកអនុវត្តគោលនយោបាយការបរទេសរបស់បក្សនិងរដ្ឋ វៀតណាមប្រកបដោយជោគជ័យ រួមចំណែកថែមទៀតក្នុងបុព្វហេតុ កសាង និងការពារមាតុភូមិវៀតណាមសង្គមនិយម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ