លោកនាយករដ្ឋមន្ត្រីអញ្ជើញជាអធិបតីកិច្ចប្រជុំគណៈកម្មាធិការជាតិដឹកនាំការងារសុវត្ថិភាពនិងសន្តិសុខអ៊ីនធឺណិត

(VOVWORLD) - នារសៀលថ្ងៃទី ២៥ សីហា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ប្រធានគណៈកម្មាធិការជាតិដឹកនាំការងារសុវត្ថិភាពនិងសន្តិសុខអ៊ីនធឺណិត បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ២ នៃគណៈកម្មាធិការដឹកនាំ។

លោកនាយករដ្ឋមន្ត្រីអញ្ជើញជាអធិបតីកិច្ចប្រជុំគណៈកម្មាធិការជាតិដឹកនាំការងារសុវត្ថិភាពនិងសន្តិសុខអ៊ីនធឺណិត - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញជាអធិបតីកិច្ចប្រជុំ។
(រូបថត៖ baochinhphu.vn)

នៅក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានបញ្ជាក់ថា លំហ
អ៊ីនធឺណិតបានក្លាយទៅជាលំហយុទ្ធសាស្ត្រ; ត្រូវតែមានភាពម្ចាស់ការក្នុងការឆ្លើយតបនឹងបញ្ហាប្រឈមពីលំហអ៊ីនធឺណិត កុំឲ្យរងភាពអកម្ម ឬភ្ញាក់ផ្អើលនោះទេ។ ទន្ទឹមនឹងនោះ ត្រូវតែមានការចូលរួមពីប្រព័ន្ធនយោបាយទាំងមូល សហគមន៍ធុរកិច្ច និងប្រជាជន; ក្នុងនោះ គណៈកម្មាធិការដឹកនាំ ការិយាល័យគណៈកម្មាធិការដឹកនាំ អនុគណៈកម្មាធិការទទួលបន្ទុកសុវត្ថិភាព និងសន្តិសុខអ៊ីនធឺណិត ក៏ដូចជាកងកម្លាំងធានាសុវត្ថិភាព និងសន្តិសុខអ៊ីនធឺណិតជាកម្លាំងស្នូលនិងផ្ទាល់។

លោកនាយករដ្ឋមន្ត្រីបានតម្រូវឲ្យគណៈកម្មាធិការដឹកនាំឯកភាពលើភារកិច្ចសំខាន់ៗមួយចំនួនដូចជា៖ បន្តពង្រីកតួនាទីមជ្ឈភាព; គ្រប់គ្រង និងដឹកនាំក្រសួង ស្ថាប័ន និងមូលដ្ឋាន ដើម្បីការពារសុវត្ថិភាព និងសន្តិសុខអ៊ីនធឺណិតរបស់ប្រទេសជាតិបានយ៉ាងល្អ; ធានានូវតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងជំរុញការផ្លាស់ប្តូរឌីជីថលជាតិ។ ទន្ទឹមនឹងនោះ កែលម្អគោលនយោបាយ ច្បាប់ លើកកំពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋលើវិស័យសន្តិសុខអ៊ីនធឺណិត។ ជំរុញខ្លាំងការស្រាវជ្រាវ និងការអភិវឌ្ឍដោយម្ចាស់ការនូវបច្ចេកវិទ្យា ផលិតផល និងសេវាកម្មសម្រាប់សុវត្ថិភាព និងសន្តិសុខអ៊ីនធឺណិតរបស់វៀតណាម; បង្កើនការដឹកនាំការងារធានាសុវត្ថិភាព និងសន្តិសុខអ៊ិនធឺណិតក្នុងការផ្លាស់ប្តូរឌីជីថលរបស់ប្រទេសជាតិ។ លោកនាយករដ្ឋមន្រ្តីក៏បានស្នើឱ្យធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្មក្នុងវិស័យសុវត្ថិភាព និងសន្តិសុខអ៊ីនធឺណិតដោយឈរលើស្មារតីជាមិត្ត ជាដៃគូគួរឲ្យទុកចិត្ត មានការទទួលខុសត្រូវក្នុងសហគមន៍អន្តរជាតិ គោរពច្បាប់អន្តរជាតិនិងសន្ធិសញ្ញាពហុភាគី និងទ្វេភាគី ដែលវៀតណាមជាហត្ថលេខី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ