លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំរដ្ឋាភិបាលស្ដីពីកិច្ចការកសាងច្បាប់

(VOVWORLD) - អញ្ជើញផ្ដល់មតិចំពោះសេចក្ដីព្រាងច្បាប់បង្ការនិងប្រយុទ្ធប្រឆាំង គ្រឿងញៀន លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានចាត់ទុកថា ក្របខ័ណ្ឌគតិយុត្តនៃសេចក្ដីព្រាងច្បាប់នេះមិនគួរតែតឹងរឹងពេក ដើម្បីជួយ សម្រួលដល់ការងារបង្ការនិងប្រយុទ្ធប្រឆាំងគ្រឿងញៀន។ 
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំរដ្ឋាភិបាលស្ដីពីកិច្ចការកសាងច្បាប់ - ảnh 1នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ VGP) 

នាព្រឹកថ្ងៃទី១២ សីហា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីនៅកិច្ចប្រជុំ រដ្ឋាភិបាលស្ដីពីកិច្ចការកសាងច្បាប់។ អង្គប្រជុំបានផ្ដោតការពិភាក្សាលើ សេចក្ដីព្រាងច្បាប់ចំនួន៤ ក្នុងនោះមានច្បាប់បង្ការនិងប្រយុទ្ធប្រឆាំងគ្រឿង ញៀន (ធ្វើវិសោធនកម្ម)។

អញ្ជើញផ្ដល់មតិចំពោះសេចក្ដីព្រាងច្បាប់បង្ការនិងប្រយុទ្ធប្រឆាំង គ្រឿងញៀន លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានចាត់ទុកថា ក្របខ័ណ្ឌគតិយុត្តនៃសេចក្ដីព្រាងច្បាប់នេះមិនគួរតែតឹងរឹងពេក ដើម្បីជួយ សម្រួលដល់ការងារបង្ការនិងប្រយុទ្ធប្រឆាំងគ្រឿងញៀន។ លោកនាយករដ្ឋ មន្រ្តីបានសង្កត់ធ្ងន់ថា ដំណើរការបន្សាបគ្រឿងញៀននាបច្ចុប្បន្នត្រូវតែមាន តម្លាភាព ភាពច្បាស់លាស់ ដោយនីតិវិធីដ៏ហ្មត់ចត់ បរានុម័ត និងតឹងរឹង ជា ពិសេសគឺនៅពេលអនុវត្តវិធានការនេះចំពោះអ្នកដែលមានអាយុតិចជាង ១៨ឆ្នាំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ