លោកនាយករដ្ឋមន្រ្តីបានចុះហត្ថលេខាលើកញ្ចប់ជំនួយឧបត្ថម្ភចំនួន ២៦.០០០ពាន់លានដុងសម្រាប់ពលករដែលកំពុងជួបការលំបាកដោយសារជំងឺរាតត្បាត

(VOVWORLD) - នាថ្ងៃទី ១ ខែកក្កដា ក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្រ្តី Pham Minh Chinh រដ្ឋាភិបាលបានបើកកិច្ចប្រជុំប្រចាំខែមិថុនាឆ្នាំ ២០២១។ 
លោកនាយករដ្ឋមន្រ្តីបានចុះហត្ថលេខាលើកញ្ចប់ជំនួយឧបត្ថម្ភចំនួន ២៦.០០០ពាន់លានដុងសម្រាប់ពលករដែលកំពុងជួបការលំបាកដោយសារជំងឺរាតត្បាត - ảnh 1រដ្ឋមន្ត្រីក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចលោក Dao Ngoc Dung ជម្រាបព័ត៌មានអំពីសេចក្តីសម្រេចចិត្តលេខ ៦៨ (រូបថត៖ VTC)

អង្គប្រជុំបានផ្តោត ការពិភាក្សាលើខ្លឹមសារដូចជា៖ ស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងរយៈពេល ៦ ខែដើមឆ្នាំ ទិសដៅ ភារកិច្ចនិងដំណោះស្រាយសម្រាប់រយៈពេល ៦ ខែចុងក្រោយនៃឆ្នាំ ២០២១ ក៏ដូចជាឧបសគ្គនានាដែលទាក់ទងទៅនឹងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ ១៩។ ទន្ទឹមជាមួយគ្នានោះ ខ្លឹមសារមួយចំនួនទាក់ទងនឹងប្រតិបត្តិការអាជីវកម្ម កែលំអបរិយាកាសធុរកិច្ច គោលនយោបាយជួយឧបត្ថម្ភដល់និយោជិកនិងនិយោជកដែលកំពុងប្រឈមនឹងការលំបាកដោយសារការជំងឺរាតត្បាតកូវីដ ១៩ ក៏ត្រូវបានលើកមកពិភាក្សានៅក្នុងកិច្ចប្រជុំលើកនេះផងដែរ។

នៅក្នុងកិច្ចប្រជុំនេះ សមាជិករដ្ឋាភិបាលបានអះអាងនូវលទ្ធផលជាវិជ្ជមានដែលសម្រេចបានក្នុងរយៈពេល ៦ ខែដើមឆ្នាំជាពិសេសកំណើនផលិតផលសរុបក្នុងស្រុក GDP ដែលបង្ហាញពីការខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់ប្រព័ន្ធនយោបាយកងទ័ពនិងប្រជាជនទាំងមូល ក្នុងបរិបទបច្ចុប្បន្នដែលមានស្ថានភាពរាតត្បាតយ៉ាងស្មុគស្មាញ។ ជាមួយគ្នានោះ កិច្ចការការពារជាតិ សន្តិសុខ សណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គមត្រូវបានរក្សា។ សកម្មភាពកិច្ចការបរទេសបន្តត្រូវបានពង្រឹងនិងពង្រីកជានិច្ចផងដែរ។

ទាក់ទងនឹងយុទ្ធសាស្ត្រចាក់វ៉ាក់សាំង លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា៖ ការទូតវ៉ាក់សាំងនិងកិច្ចការពារ ប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ត្រូវបានអនុវត្តយ៉ាងសកម្មនិងខ្លាំងក្លាបំផុតដោយអនុវត្តយុទ្ធសាស្ត្រចាក់វ៉ាក់សាំង។ ពោលគឺ យុទ្ធសាស្រ្តវ៉ាក់សាំងកំពុងដំណើរការប្រកបដោយមានប្រសិទ្ធភាពត្រឹមត្រូវ និងទាន់ពេលវេលាណាស់។

នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំខែមិថុនារបស់រដ្ឋាភិបាល នារសៀលថ្ងៃទី ១ ខែកក្កដា រដ្ឋមន្ត្រីក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចលោក Dao Ngoc Dung បានលើកឡើងថា លោកនាយករដ្ឋមន្រ្តីទើបបានចុះហត្ថលេខាលើសេចក្តីសម្រេចចិត្តមួយស្តីពីកញ្ចប់ជំនួយចំនួន ២៦.០០០ ពាន់លានដុង សម្រាប់ពលករដែលកំពុងជួបការលំបាកដោយសារជំងឺរាតត្បាតកូវីដ ១៩។

សេចក្តីសម្រេចនេះបានដាក់ចេញនូវគោលការណ៍ចំនួន ៤ ដោយធានាបាននូវ ត្រឹមត្រូវ ចំទៅនឹងមុខសញ្ញា ទាន់ពេលវេលា តម្លាភាពនិងបើកចំហជាសាធារណៈ។ ជាពិសេសការកាត់បន្ថយបែបបទរដ្ឋបាលត្រឹម ២/៣ ដោយមិនផ្តល់ជំនួយឧបត្ថម្ភ ២ លើក លើកលែងតែមុខសញ្ញាអាទិភាពមួយចំនួន ដូចជាស្ត្រីមានផ្ទៃពោះ មនុស្សដែលចិញ្ចឹមកូនអាយុក្រោម ៦ ឆ្នាំ កុមារកំពុងត្រូវបានគេព្យាបាលដោយសារជំងឺកូវីដ ១៩។  តាមនោះ ប្រជាជនប្រហែល ១១ លាននាក់ មានសិទ្ធិទទួលជំនួយឧបត្ថម្ភពីកញ្ចប់ជំនួយនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ