លោកនាយករដ្ឋមន្រ្តីវៀតណាម Pham Minh Chinh អញ្ជើញដឹកនាំ​ពិធីប្រកាស​សុក្រិតគណៈកម្មការ​ជាតិដឹកនាំការបង្ការ ទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩

(VOVWORLD) - នារសៀលថ្ងៃទី ២៥ ខែសីហា នៅទីក្រុងហាណូយ លោកនាយករដ្ឋមន្រ្តីវៀតណាម Pham Minh Chinh បានអញ្ជើញដឹកនាំពិធីប្រកាសសេចក្តីសម្រេចចុះថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២១ ស្តីពីការ សុក្រិតគណៈកម្មការជាតិដឹកនាំការបង្ការ ទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ (គណៈកម្មការដឹកនាំ)។
លោកនាយករដ្ឋមន្រ្តីវៀតណាម Pham Minh Chinh អញ្ជើញដឹកនាំ​ពិធីប្រកាស​សុក្រិតគណៈកម្មការ​ជាតិដឹកនាំការបង្ការ ទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ - ảnh 1លោកនាយករដ្ឋមន្រ្តីវៀតណាម Pham Minh Chinh អញ្ជើញដឹកនាំពិធីប្រកាសសុក្រិតគណៈកម្មការជាតិដឹកនាំការបង្ការ ទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ (រូបថត៖ VOV)

អញ្ជើញថ្លែងនៅក្នុងពិធីនេះ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានឲ្យដឹងថា រលកទី ៤ នៃជំងឺរាតត្បាតបានផ្ទុះឡើងអស់រយៈពេល ៤ ខែហើយ ហើយនៅតែមានការវិវឌ្ឍយ៉ាងស្មុគស្មាញ  ដូច្នេះ សមាជិកគ្រប់រូបនៃគណៈកម្មការដឹកនាំចាំបាច់ត្រូវធ្វើការងារភ្លាមៗ។ ក្នុងនោះ អនុវត្តន៍ភារកិច្ច និងដំណោះស្រាយស្ដីពីការអនុវតុ្តន៍វិធានការរក្សាគម្លាតសង្គមយ៉ាងតឹងរឹង ធានាសុខុមាលភាពសង្គមយ៉ាងល្អប្រសើរជូនប្រជាជនគ្រប់រូប ធានាថា ប្រជាជនមិនខ្វះស្បៀងអាហារ និងសំលៀកបំពាក់” ប្រជាជនគ្រប់រូបទទួលបានសេវាកម្មសុខាភិបាលគ្រប់ទីកន្លែង គ្រប់ពេលវេលា និងឆាប់រហ័សបំផុត។ ទន្ទឹមនឹងនេះ យកចិត្តទុកដាក់ ធានាសុវត្ថិភាពជូនទាំងពលរដ្ឋបរទេសនៅវៀតណាម។ ការធ្វើតេស្ត ការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ចាំបាច់ត្រូវបន្តជំរុញអនុវត្តន៍ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ