លោកនាយករដ្ឋមន្រ្តីស្នើរឲ្យធានានូវសុវត្ថិភាពកូវីដ -១៩ នៅក្នុងមណ្ឌលឧស្សាហកម្ម

(VOVWORLD) - សារទូរលេខបានស្នើរថា៖ ក្រសួង ស្ថាប័ននិងមូលដ្ឋាននានា ត្រូវអនុវត្តន៍ឲ្យបានម៉ឹងមាត់ នូវការបញ្ជាណែនាំរបស់លេខាធិការដ្ឋាន របស់រដ្ឋាភិបាល នាយករដ្ឋមន្រ្តីរដ្ឋាភិបាលនិងគណៈកម្មាធិការជាតិដឹកនាំ ការបង្ការប្រយុទ្ធប្រឆាំងជំងឹរាតត្បាត។ 
លោកនាយករដ្ឋមន្រ្តីស្នើរឲ្យធានានូវសុវត្ថិភាពកូវីដ -១៩ នៅក្នុងមណ្ឌលឧស្សាហកម្ម - ảnh 1កងកម្លាំងសុខាភិបាលយកសំណាកធ្វើតេស្ត៍កូវីដ -១៩ សម្រាប់កម្មករនៅមណ្ឌលឧស្សាហកម្ម Van Trung ខេត្ត Bac Giang (រូបថត៖ VGP)
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ទើបមានសារទូលេខផ្ញើទៅប្រធានគណៈ កម្មាធិការប្រជាជនខេត្តនិងទីក្រុងដែលចំណុះមជ្ឈឹម រដ្ឋមន្រ្តី ប្រធានស្ថាប័នថ្នាក់រដ្ឋមន្រ្តីនិងស្ថាប័នចំណុះរដ្ឋាភិបាលស្តីពីការធានាសុវត្ថិភាពកូវីដ -១៩ នៅតាមបណ្តាមណ្ឌលឧស្សាហកម្ម។ សារទូរលេខបានស្នើរថា៖ ក្រសួង ស្ថាប័ននិងមូលដ្ឋាននានា ត្រូវអនុវត្តន៍ឲ្យបានម៉ឹងមាត់ នូវការបញ្ជាណែនាំរបស់លេខាធិការដ្ឋាន របស់រដ្ឋាភិបាល នាយករដ្ឋមន្រ្តីរដ្ឋាភិបាលនិងគណៈកម្មាធិការជាតិដឹកនាំ ការបង្ការប្រយុទ្ធប្រឆាំង ជំងឹរាតត្បាត។ ទន្ទឹមនឹងនោះ មណ្ឌលឧស្សាហកម្ម រោងចក្រនិងសហគ្រាសទាំងអស់ ត្រូវគោរពយ៉ាងតឹងរឹងនូវបទប្បញ្ញត្តិស្តីពីបង្ការ ទប់ស្កាត់ជំងឺរាតត្បាត ក៏ដូចជា វាយតម្លៃកំរិតនៃសុវត្ថិភាពផ្ទាល់ខ្លួននិងធ្វើបច្ចុប្បន្នភាពកម្រិតសុវត្ថិភាពកូវីដ ១៩ លើប្រព័ន្ធ។ បញ្ឈប់ប្រតិបត្តិការនៅពេលដែលមិនធានាសុវត្ថិភាពហើយមិនធ្វើបច្ចុប្បន្នភាពកម្រិតសុវត្ថិភាពនៅលើប្រព័ន្ធ។ ជាងនេះទៅទៀត ត្រូវធ្វើការប្រកាសវេជ្ជសាស្រ្តដោយចាប់បង្ខំ សម្រាប់កម្មករនិយោជិតទាំងអស់ នៅក្នុងមណ្ឌលឧស្សាហកម្ម រោងចក្រនិងមនុស្សដែលពាក់ព័ន្ធ។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលណែនាំឲ្យផ្សព្វផ្សាយជាបន្ទាន់នូវឯកសារណែនាំអំពីការធ្វើចត្តាឡីស័ក និងការធ្វើតេស្តសម្រាប់កម្មករនៅតាមមណ្ឌលស្សាហកម្ម រោងចក្រនិងសហគ្រាសស្របតាមលក្ខណៈនៃតំបន់នីមួយៗ និងការវិវឌ្ឍន៍នៃស្ថានភាពជំងឺរាតត្បាត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ