លោកនាយករដ្ឋមន្រ្តីអញ្ជើញទៅទស្សនាតំបន់ផលិតកសិផលខេត្ត Son La

(VOVWORLD) - នាថ្ងៃទី ២៨ ឧសភា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញទៅទស្សនាតំបន់ផលិតកសិផលនៅខេត្ត Son La។
លោកនាយករដ្ឋមន្រ្តីអញ្ជើញទៅទស្សនាតំបន់ផលិតកសិផលខេត្ត Son La - ảnh 1លោកនាយករដ្ឋមន្រ្តីអញ្ជើញទៅទស្សនាតំបន់ផលិតកសិផលឃុំ Hat Lot ស្រុក Mai Son

អញ្ជើញទស្សនាតំបន់ផលិតកសិផលឃុំ Hat Lot ស្រុក Mai Son និងជួបសំណេះសំណាលជាមួយប្រជាកសិករដាំដើមស្វាយ និងដើមស្រកានាគ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យខេត្តកសាងពាណិជ្ជសញ្ញាផលិតផល រៀបចំផែនការតំបន់វត្ថុធាតុដើម រួមជាមួយនឹងការរៀបចំរចនាសម្ព័ន្ធដំណាំដាំដុះឡើងវិញ ប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជួយឧបត្ថម្ភដើមទុនពីធនាគារ អភិវឌ្ឍន៍ទីផ្សារ ផ្តោតសំខាន់លើបច្ចេកវិទ្យាកែច្នៃក្រោយការប្រមូលផល ធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់។ ទាំងនេះគឺជាបញ្ហាដែលត្រូវតែយកចិត្តទុកដាក់ ដើម្បីជួយឧបត្ថម្ភដល់ប្រជាកសិករ។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់បន្តបជួយសម្រួលសហគ្រាស និងប្រជាពលរដ្ឋក្នុងការអនុវត្តន៍គំរូផលិតកម្ម និងកែច្នៃគំរូថ្មី។ អាជ្ញាធរ សហគ្រាស និងប្រជាជនសហការគ្នាក្នុងស្មារតី “ផលប្រយោជន៍រួម និងចែករំលែកហានិភ័យ” រួមចំណែកលើកកំពស់ជីវភាពខាងសម្ភារៈ និងស្មារតីរបស់ប្រជាជនខេត្ត Son La និយាយដោយឡែក និងភូមិសាស្ត្រភាគពាយ័ព្យនិយាយរួម។

អញ្ជើញចុះពិនិត្យដំណើរការសាងសង់មជ្ឈមណ្ឌលកែច្នៃផ្លែឈើ និងបន្លែ Doveco ខេត្ត Son La លោកនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ត្រូវតែបង្កើតពាណិជ្ជសញ្ញា ទើបអាចនាំចេញបាន ហើយតម្លៃផលិតផលទើបត្រូវបានលើកកំពស់។ លោកនាយករដ្ឋមន្ត្រីមានគោលបំណងថា Doveco នឹងបន្តពង្រីករោងចក្របន្ថែមទៀតដើម្បីធ្វើពិពិធកម្មផលិតផល និងបង្កើនប្រសិទ្ធភាពក្នុងការប្រើប្រាស់ដីធ្លីរបស់ប្រជាកសិករ។ នាថ្ងៃដដែល លោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូបានអញ្ជើញចុះពិនិត្យអាកាសយានដ្ឋាន Na San ស្រុក Mai Son ខេត្ត Son La ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ