លោកប្រធានាធិបតី Joe Biden អំពាវនាវឲ្យប្រទេសអាមេរិកសាមគ្គីគ្នងក្នុងឱកាសគម្រប់ខួប ២០ ឆ្នាំនៃករណីវាយប្រហារភេរវកម្មថ្ងៃទី១១ កញ្ញា

(VOVWORLD) - អញ្ជើញថ្លែងនៅពិធីរំលឹកវិញ្ញាណក្ខ័ន្ធនៅទីក្រុងញូវយ៉ក លោកប្រធានាធិបតី Joe Biden បានសង្កត់ធ្ងន់ថា ចំពោះរូបលោកផ្ទាល់ សាមគ្គីភាពគឺជាមេរៀនស្នូលដែលបានដកចេញពីព្រឹត្តិការណ៍នេះ។
លោកប្រធានាធិបតី Joe Biden អំពាវនាវឲ្យប្រទេសអាមេរិកសាមគ្គីគ្នងក្នុងឱកាសគម្រប់ខួប ២០ ឆ្នាំនៃករណីវាយប្រហារភេរវកម្មថ្ងៃទី១១ កញ្ញា - ảnh 1លោក Joe Biden លោកជំទាវ រួមជាមួយអតីតប្រធានាធិបតីនិងមន្ត្រីអាមេរិកនៅពិធីរំលឹកវិញ្ញាណក្ខ័ន្ធ។ (រូបថត៖ Reuters)

នៅថ្ងៃទី១១ ខែកញ្ញា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden អតីតប្រធានាធិបតីលោក Barack Obama លោក Bill Clinton មន្ត្រីជាន់ខ្ពស់អាមេរិក រួមជាមួយប្រជាជនលើទូទាំងប្រទេស បានអញ្ជើញចូលរួមពិធីរំលឹកវិញ្ញាណក្ខ័ន្ធជនរងគ្រោះក្នុងករណីវាយប្រហារភេរវកម្មថ្ងៃទី១១ កញ្ញា ឆ្នាំ២០០១។ អ្នកចូលរួមបានចំណាយពេលវេលា ១ នាទីធ្វើស្មឹងស្មាធ នៅពេលដែលនាឡិកាវាយចំម៉ោង៨និង៤៦នាទី ព្រឹកថ្ងៃដដែល ជាវេលាដែលយន្តហោះដំបូងរបស់ពួកភេរវករបុកអគារខាងជើងនៃអគារភ្លោះពាណិជ្ជកម្មពិភពលោក; វេលាម៉ោង៩និង៣នាទី ជាវេលាដែលយន្តហោះទី២បុកអគារខាងត្បូង; និងវេលាម៉ោង៩និង៣៧នាទី នៅពេលដែលយន្តហោះទី៣វាយប្រហារលើវិមានបញ្ចកោណ។ ក្នុងពេលជាមួយគ្នានោះ នៅ New Jersey សិល្បៈករ Bruce Springsteen បានសម្ដែងបទចម្រៀង “I’ll see you in my dreams” (ខ្ញុំនឹងជួបអ្នកក្នុងសុបិន) ដើម្បីរំលឹកខួបព្រឹត្តិការណ៍នេះ។

លោកប្រធានាធិបតី Joe Biden និងលោកជំទាវបានមកដាក់កម្រងផ្កានៅទីកន្លែងទាំង៣នៃករណីវាយប្រហារភេរវកម្មកាលពីមុននេះ២០ឆ្នាំ។ អញ្ជើញថ្លែងនៅពិធីរំលឹកវិញ្ញាណក្ខ័ន្ធនៅទីក្រុងញូវយ៉ក លោកប្រធានាធិបតី Joe Biden បានសង្កត់ធ្ងន់ថា ចំពោះរូបលោកផ្ទាល់ សាមគ្គីភាពគឺជាមេរៀនស្នូលដែលបានដកចេញពីព្រឹត្តិការណ៍នេះ។ ក្នុងឱកាសនេះដែរ លោកក៏បានលើកតម្កើង “អ្នកដែលបានប្រថុយជីវិតផ្ទាល់ខ្លួន ហើយដណ្ដើមបានការរស់រានក្នុងអំឡុងពេលក្រោយនោះ” ព្រមទាំងចែករំលែកការបាត់បង់ជាមួយគ្រួសារញាតិសន្ដានរបស់ជនរងគ្រោះនៃការវាយប្រហារភេរវកម្មផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ