លោកប្រធានរដ្ឋ Vo Van Thuong និងភរិយា អញ្ជើញជាអធិបតីក្នុងពិធីជប់លៀងដ៏ឧឡារិកជូនចំពោះអគ្គទេសាភិបាលអូស្ត្រាលី និងភរិយា

(VOVWORLD) - នាយប់ថ្ងៃអង្គារ ទី ៤ ខែមេសា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong និងភរិយាបានអញ្ជើញរៀបចំពិធីជប់លៀងយ៉ាងឱឡារិកជូនចំពោះអគ្គទេសាភិបាលអូស្ត្រាលីលោក David Hurley និងភរិយា។ ក្នុងសុន្ទរកថាស្វាគមន៍ ថ្នាក់ដឹកនាំទាំងពីរជឿជាក់ថា ទំនាក់ទំនងនៃប្រទេសទាំងពីរនឹងអភិវឌ្ឍឡើងដល់កម្រិតថ្មី។

លោកប្រធានរដ្ឋ Vo Van Thuong និងភរិយា អញ្ជើញជាអធិបតីក្នុងពិធីជប់លៀងដ៏ឧឡារិកជូនចំពោះអគ្គទេសាភិបាលអូស្ត្រាលី និងភរិយា - ảnh 1ប្រធានរដ្ឋលោក Vo Van Thuong និងភរិយាបានអញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍អគ្គទេសាភិបាលអូស្ត្រាលី លោក David Hurley និងភរិយា ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម (រូបថត៖ Thong Nhat/TTXVN)

ប្រធានរដ្ឋ លោក Vo Van Thuong បានវាយតម្លៃខ្ពស់ចំពោះអូស្ត្រាលីដែលតែងតែ ផ្តោតការយកចិត្តទុកដាក់ក្នុងការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ដល់វៀត ណាម រួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជនវៀតណាម។ ដោយសង្កត់ធ្ងន់ថា វៀតណាមជាសមាជិកសកម្ម និងមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ប្រធានរដ្ឋ លោក Vo Van Thuong បានឲ្យដឹងថា វៀតណាមបាននិងកំពុងសម្របសម្រួលជាមួយអូស្ត្រាលី ចែករំលែកបញ្ហាក្នុងតំបន់ និងអន្តរជាតិជាច្រើន; ពង្រឹងការជឿទុកចិត្តកាន់តែខ្លាំងឡើង និងការយល់ដឹងរួមអំពីតម្លៃនៃសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ ការគោរពអធិបតេយ្យភាព បូរណភាពទឹកដី និងនីតិរដ្ឋ។

អគ្គទេសាភិបាលអូស្ត្រាលីបានអះអាងថា អូស្ត្រាលីមានមោទនភាពដែលមានមិត្ត ដៃគូដែលអាចទុកចិត្តបាន និងជិតស្និទ្ធដូចវៀតណាម។ នាបច្ចុប្បន្ន កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរកាន់តែជិតស្និទ្ធ និងមានប្រសិទ្ធភាពលើវិស័យជាច្រើនដូចជា៖ សេដ្ឋកិច្ច នយោបាយ សន្តិសុខ ការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ ការអប់រំ ការពារជាតិ។ល។ លោក David Hurley បានលើកឡើងថា Canberra មានបំណងចង់សហការជាមួយទីក្រុងហាណូយក្នុង ដំណើរការសម្រេចគោលដៅអភិវឌ្ឍន៍របស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ