លោកប្រធានរដ្ឋ Vo Van Thuong អញ្ជើញទៅសួរសុខទុក្ខ ធ្វើការជាមួយបញ្ជាការដ្ឋានយោធភូមិភាគទី៩

(VOVWORLD) - 
លោកប្រធានរដ្ឋ Vo Van Thuong អញ្ជើញទៅសួរសុខទុក្ខ ធ្វើការជាមួយបញ្ជាការដ្ឋានយោធភូមិភាគទី៩ - ảnh 1ថ្នាក់ដឹកនាំបញ្ជាការដ្ឋានយោធភូមិភាគទី៩ ទទួលស្វាគមន៍ប្រធានរដ្ឋ លោក Vo Van Thuong មកសួរសុខទុក្ខ និងធ្វើការ។ (រូបថត៖ VOV)

នារសៀលថ្ងៃទី ២២ មេសា នៅទីក្រុង Can Tho អញ្ជើញថ្លែងមតិក្នុងដំណើរទស្សនកិច្ចការងារនៅបញ្ជាការដ្ឋានយោធភូមិភាគទី៩ ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានស្នើឱ្យយោធភូមិភាគទី៩ លើកកំពស់ដោយឥតឈប់ឈរនូវគុណភាពនយោបាយ សមត្ថភាព និងការត្រៀមខ្លួនប្រយុទ្ធ; ម្ចាស់ការចាប់យកស្ថានការណ៍ ដោះស្រាយឲ្យបានល្អនូវបញ្ហាជាក់ស្តែងដែលបានកើតឡើង ជាពិសេសនៅតាមខ្សែព្រំដែនគោក និងដែនសមុទ្រភាគនិរតីនៃប្រទេសជាតិ; សម្របសម្រួលធានាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៅមូលដ្ឋាន រួមចំណែកបង្កើតបរិយាកាសអំណោយផលសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៃតំបន់ដីសណ្ដទន្លេ Cuu Long។ លោកប្រធានរដ្ឋមានប្រសាសន៍ថា៖

“ថែទាំ កសាងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគឲ្យបានរឹងមាំគ្រប់ជ្រុងជ្រោយ ដោយយកការកសាងនយោបាយរឹងមាំជាមូលដ្ឋាន ផ្តោតសំខាន់ បំពេញឲ្យបានល្អនូវការកសាងបក្សក្នុងជួរកងទ័ព។ ពង្រឹងការការពារនយោបាយផ្ទៃក្នុង ការពារមូលដ្ឋានសតិអារម្មណ៍របស់បក្ស ប្រយុទ្ធប្រឆាំងប្រកបដោយប្រសិទ្ធភាពនឹងទស្សនៈខុសឆ្គង និងប្រតិកិរិយារបស់កម្លាំងអរិភាព ជាពិសេសនៅលើបណ្តាញអ៊ីនធឺណិត។ ថែរក្សាឱ្យបានទៀងទាត់នូវជីវិតសម្ភារៈ និងស្មារតីរបស់មន្ត្រី និងទាហាន។ យកចិត្តទុកដាក់ជាប្រចាំដល់ការថែទាំជីវភាពទាំងខាងសម្ភារៈនិងស្មារតីរបស់កម្មាភិបាល យុទ្ធជន។ អនុវត្តន៍ឱ្យបានល្អនូវគោលនយោបាយភស្តុភារកងទ័ព ជាពិសេសចំពោះកងកម្លាំងដែលបំពេញភារកិច្ចនៅទីកន្លែងលំបាកនានា”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ