លោកប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc៖ មហាវិទ្យាល័យ​គរុកោសល្យហាណូយចាំបាច់ត្រូវសម្របខ្លួនយ៉ាងខ្លាំងក្លា ដើម្បីទទួលបានជំនាញ និង​ចំណេះដឹងថ្មីៗ

(VOVWORLD) - នាព្រឹកថ្ងៃទី ១៨ វិច្ឆិកា នៅទីក្រុងហាណូយ លោកប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីរំលឹកខួបលើកតី ៧០ ទិវាបង្កើតមហាវិទ្យាល័យគរុកោសល្យហាណូយ (១១ តុលា ១៩៥១ - ១១ តុលា ២០២១) និងពិធីទទួលគ្រឿងឥស្សរិយយសពលកម្មថ្នាក់ឯកលើកទី ២។
លោកប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc៖ មហាវិទ្យាល័យ​គរុកោសល្យហាណូយចាំបាច់ត្រូវសម្របខ្លួនយ៉ាងខ្លាំងក្លា ដើម្បីទទួលបានជំនាញ និង​ចំណេះដឹងថ្មីៗ - ảnh 1លោកប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីរំលឹកខួបលើកតី ៧០ ទិវាបង្កើតមហាវិទ្យាល័យគរុកោសល្យហាណូយ (១១ តុលា ១៩៥១ - ១១ តុលា ២០២១)

អញ្ជើញថ្លែងនៅក្នុងពិធីនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានវាយតម្លៃថា ក្នុងរយៈពេល ៧០ ឆ្នាំកន្លងទៅ មហាវិទ្យាល័យគរុកោសល្យហាណូយបានរួមវិភាគទានយ៉ាងធំធេងជូនប្រទេសជាតិ ក្នុងសម័យហូជីមិញ។ សាលាត្រូវបានផ្នែកអប់រំ និងសង្គមទទួលស្គាល់ជាប្រភពបណ្ដុះបណ្ដាលលោកគ្រូ អ្នកគ្រូជាច្រើនជំនាន់ ដែលបានបង្រៀនចំណេះដឹងដល់មនុស្សគ្រប់ជំនាន់នៅទូទាំងប្រទេសជាតិ ដោយបានរួមវិភាគទានផ្ទាស់ទៅក្នុងបុព្វហេតុអប់រំ ក៏ដូចជាកសាង និងការពារមាតុភូមិផងដែរ។

ទាក់ទងនឹងការសាកល្បងរបស់ប្រទេសជាតិ ក៏ដូចជាខឿនអប់រំក្នុងសករាជផ្លាស់ប្តូរឌីជីថលនោះ លោកប្រធានរដ្ឋមានបំណងថា ក្នុងនាមជាមហាវិទ្យាល័យមួយ ក្នុងចំណោមហាវិទ្យាល័យគរុកោសល្យស្នូលទាំងពីរថ្នាក់ជាតិនោះ មហាវិទ្យាល័យគរុកោសល្យហាណូយចាំបាច់ត្រូវសម្របខ្លួនយ៉ាងខ្លាំងក្លា ដើម្បីទទួលបានជំនាញ និងចំណេះដឹងថ្មី។ ក្នុងដំណើរការបង្រៀន ត្រូវផ្លាស់ប្ដូរថ្មីលើគ្រប់ជ្រុងជ្រោយជានិច្ចអំពីវិធីសាស្ត្រ និងខ្លឹមសាបណ្ដុះបណ្ដាល សំដៅឆ្លើយតបនឹងបរិបទថ្មី ក៏ដូចជាតម្រូវការថ្មីនាបច្ចុប្បន្នផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ