លោកប្រធានរដ្ឋវៀតណាម Vo Van Thuong ចេញដំណើរ អញ្ជើញចូលរួម​ពិធី​ឡើង​គ្រងរាជ្យសម្បត្តិ​របស់ព្រះអង្គ Charles III នៃចក្រភពអង់គ្លេស

(VOVWORLD) - ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋលើកនេះ គឺជាសកម្មភាពកិច្ចការបរទេសជាន់ខ្ពស់ ដែលមានអត្ថន័យដ៏សំខាន់ អះអាងពីឋានៈ និងតួនាទីរបស់វៀតណាមនៅក្នុងតំបន់ និងលើពិភពលោក។
លោកប្រធានរដ្ឋវៀតណាម Vo Van Thuong ចេញដំណើរ អញ្ជើញចូលរួម​ពិធី​ឡើង​គ្រងរាជ្យសម្បត្តិ​របស់ព្រះអង្គ Charles III នៃចក្រភពអង់គ្លេស - ảnh 1លោកប្រធានរដ្ឋវៀតណាម Vo Van Thuong ចេញដំណើរ អញ្ជើញចូលរួមពិធីឡើងគ្រងរាជ្យសម្បត្តិរបស់ព្រះអង្គ Charles III នៃចក្រភពអង់គ្លេស

តបតាមសេចក្ដីអញ្ជើញរបស់ព្រះរាជវង្សានុវង្សនៃចក្រភពអង់គ្លេសនិងអៀរឡង់ខាងជើង នាព្រឹកថ្ងៃទី ៤ ឧសភា  លោកប្រធានរដ្ឋវៀតណាម Vo Van Thuong បានដឹកនាំគណៈប្រតិភូវៀតណាម ចាកចេញពីទីក្រុងហាណូយ អញ្ជើញធ្វើដំណើរចូលរួមពិធីឡើងគ្រងរាជសម្បត្តិរបស់ព្រះអង្គ Charles III នៅចក្រភពអង់គ្លេស។ ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋលើកនេះ គឺជាសកម្មភាពកិច្ចការបរទេសជាន់ខ្ពស់ ដែលមានអត្ថន័យដ៏សំខាន់ អះអាងពីឋានៈ និងតួនាទីរបស់វៀតណាមនៅក្នុងតំបន់ និងលើពិភពលោក។ ដំណើរទស្សនកិច្ចនេះ សំដៅបន្តអនុវត្តន៍គោលមាគ៌ាកិច្ចការបរទេសនៃមហាសន្និបាតបក្សលើកទី១៣ ស្តីពីសមាហរណកម្មអន្តរជាតិដ៏ទូលំទូលាយ និងស៊ីជម្រៅ និងសារាចររបស់គណៈលេខាស្ដីពីការជំរុញខ្លាំង និងលើកកម្ពស់កិច្ចការបរទេសពហុភាគី។ ការដែលលោកប្រធានរដ្ឋអញ្ជើញចូលរួមពិពីឡើងគ្រងរាជ្យសម្បត្តិរបស់ព្រះអង្គ Charles III បានបង្ហាញពីការគោរពរបស់វៀតណាមចំពោះរាជវង្សានុវង្សអង់គ្លេស និងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាម-អង់គ្លេស។

យោងតាមឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចក្រភពអង់គ្លេស លោក Nguyen Hoang Long បានឲ្យដឹងថា នេះជាដំណើរទស្សនកិច្ចលើកទី២ នៅចក្រភពអង់គ្លេសរបស់ប្រធានរដ្ឋវៀតណាមមួយរូប ក្រោយរយៈបេលជិត ២ ទសវត្សរ៍កន្លងទៅ ក្នុងបរិបទ ដែលទំនាក់ទំនងរវាងប្រទេសទាំងពីរវៀតណាមនិងចក្រភពអង់គ្លេសកំពុងស្ថិតក្នុង
ដំណាក់កាលអភិវឌ្ឍន៍ល្អបំផុតតាំងពីមុនមក។  ឆ្នាំនេះ ប្រទេសទាំងពីរកំពុងប្រារព្ធពិធីរំលឹកខួបលើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូត (១៩៧៣-២០២៣) ជាមួយនឹងសកម្មភាពដ៏មានអត្ថន័យ សម្បូរបែបជាច្រើន និងរស់រវើកនៅតាមតំបន់ជាច្រើនទូទាំងវៀតណាម និងចក្រភពអង់គ្លេសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ