លោកប្រធានហូជីមិញក្នុងបេះដូងរបស់គ្រូបង្រៀននិងនិស្សិតអ៊ុយក្រែន


លោកប្រធានហូជីមិញក្នុងបេះដូងរបស់គ្រូបង្រៀននិងនិស្សិតអ៊ុយក្រែន - ảnh 1
អ្នកគ្រប់គ្រងសារៈមន្ទីមិត្តភាពអ៊ុយក្រែន-វៀតណាម លោកស្រី Ekaterina Nhikolaevna (image: VOV)

(VOVworld) – នាថ្ងៃទី ១៩ ឧសភា សាលារៀនហូជីមិញនៅរដ្ឋធានី Kiev របស់ អ៊ុយក្រែនបានរៀបចំពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ១២៤ នៃទិវាកំណើតរបស់ លោកប្រធានហូជីមិញនិងសិក្ខាសាលាស្តីអំពីលោកប្រធានហូជីមិញដោយមានការ ចូលរួមរបស់កម្មាភិបាលបុគ្គលឹកនៃស្ថានទូតវៀតណាមប្រចាំនៅអ៊ុយក្រែននិងមិត្តភិក្ត អ៊ុយក្រែនជាច្រើននាក់។ មិនត្រឹមតែយមានឈ្មោះហូជីមិញប៉ុណ្ណោះទេសាលារៀននៅ
កសាងសារៈមន្ទី“មិត្តភាពអ៊ុយក្រែន-វៀតណាម” ដោយមានវត្ថុតាំងឯកសារថ្លៃថ្លាស្តី
អំពីលោកប្រធានហូជីមិញ។ អ្នកគ្រប់គ្រងសារៈមន្ទីមិត្តភាពអ៊ុយក្រែន-វៀតណាម
លោកស្រី   Ekaterina Nhikolaevna បានឲ្យដឹងថា៖

“គណៈប្រតិភូនៃសមាគមមិត្តភាពវៀតណាម-អ៊ុយក្រែនបានទៅទស្សនាសាលារៀន របស់យើងខ្ញុំជាច្រើនលើក។ អតីតប្រធានរដ្ឋវៀតណាម លោក Tran Duc Luong និង និងអវកាសយានិកដំបូងរបស់វៀតណាម លោក Pham Tuan សិល្បករសិល្បការិនី អ្នកវិទ្យាសាស្ត្រជាច្រើននាក់ក៏បានទៅទស្សនាសាលារៀនរបស់យើងខ្ញុំដែរ។ សារមន្ទី យើងខ្ញុំរក្សាវត្ថុតាងឯកសារថ្លៃថ្លាស្តីអំពីលោកប្រធានហូជីមិញជាច្រើន៕”

ក៏ក្នុងឱកាសនេះដែរ សកម្មភាពឧទ្ទេសនាមអំពីវៀតណាមក៏ត្រូវបានរៀបចំឡើង
ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ