លោកស្រី Angela Merkel ខិតមកជិតអាណត្តិអធិការបតីលើកទី៤ជាបន្តបន្ទាប់

(VOVWORLD) - នាតប់ថ្ងៃទី១១ កញ្ញា តាមម៉ោងតំបន់ លោកស្រី Angela Merkel បេក្ខជនអធិការបតីអាល្លឺម៉ង់ក្នុងអាណត្តិខាងមុខ បានឆ្លើយការសួរដេញដោល លើទូរទស្សន៍ចំពោះមុខតំណាងចំនួន១៥០នាក់ដែលជំនួសមុខឲ្យអ្នកបោះឆ្នោតអាល្លឺម៉ង់សរុប៦០លាននាក់។ 
លោកស្រី Angela Merkel ខិតមកជិតអាណត្តិអធិការបតីលើកទី៤ជាបន្តបន្ទាប់ - ảnh 1 អធិការបតី អាល្លឺម៉ង់លោកស្រី Angela Merkel (រូបថត៖ AFP/TTXVN)

(VOVworld) - នាតប់ថ្ងៃទី១១ កញ្ញា តាមម៉ោងតំបន់ លោកស្រី Angela Merkel បេក្ខជនអធិការបតី អាល្លឺម៉ង់ក្នុងអាណត្តិខាងមុខ បានឆ្លើយការសួរដេញដោល លើទូរទស្សន៍ចំពោះមុខតំណាងចំនួន ១៥០នាក់ដែលជំនួសមុខឲ្យអ្នកបោះឆ្នោតអាល្លឺម៉ង់សរុប៦០លាននាក់។ នៅទីនេះ លោកស្រី Merkel ជាបេក្ខជននៃគណៈ បក្សសម្ព័ន្ធភាពប្រជាធិបតេយ្យ/សង្គមគ្រីស្ទសាសនា (CDU/CSU) បានឆ្លើយ សំណួរស្ដីពីបញ្ហាជាច្រើនដូចជាប្រាក់សោធននិវត្ត៍ ការថែទាំកុមារនិងជនពិការ កសិកម្ម ជនភៀសខ្លួន ការប្រកាន់ជាតិសាសន៍ កងទ័ពអាល្លឺម៉ង់និងទំនាក់ទំនង ដ៏តានតឹងរវាងប្រទេសនេះជាមួយទួរគី។ លោកស្រី Merkel ស្ទើរតែមិនលើក ឡើងគំនិតថ្មីណាមួយដែលមានលក្ខណៈលោតផ្លោះទេ។ អាទិភាពរបស់អធិការ បតីអាល្លឺម៉ង់រូបនេះគឺបន្តអនុវត្តឲ្យល្អនូវអ្វីៗដែលលោកស្រីបានប្រដេញតាមក្នុងអំឡុង១២ឆ្នាំកន្លងទៅក្នុងឋានៈជាអ្នកដឹកនាំរដ្ឋាភិបាលក្នុងអាណត្តិចំនួន៣ជាបន្តបន្ទាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ