លោក​ស្រី Droupadi Murmu ជាប់ឆ្នោតជាប្រធានាធិបតីឥណ្ឌា

(VOVWORLD) - លទ្ធផលនៃការរាប់សន្លឹកឆ្នោត នៅថ្ងៃទី ២១ ខែកក្កដាបានបង្ហាញថា លោកស្រី Droupadi Murmu នៃសម្ព័ន្ធភាពប្រជាធិបតេយ្យជាតិ (NDA) ដែលកំពុងកាន់អំណាច បានយកឈ្នះក្នុងការបោះឆ្នោតប្រធានាធិបតីឥណ្ឌា ដែលបានប្រព្រឹត្តិទៅនៅថ្ងៃទី ១៨ ខែកក្កដា។
លោក​ស្រី Droupadi Murmu ជាប់ឆ្នោតជាប្រធានាធិបតីឥណ្ឌា - ảnh 1លោកស្រី Droupadi Murmu។ ប្រភព៖ PTI

ដូច្នេះហើយ លោកស្រី Murmu អាយុ ៦៤ឆ្នាំ បានក្លាយជាប្រធានាធិបតីស្ត្រីដំបូងគេរបស់ប្រទេសឥណ្ឌា ដែលមានដើមកំណើតណីសមាគមកុលសម្ព័ន្ធ និងជាស្ត្រីទីពីរបន្ទាប់ពីលោកស្រី Pratibha Patil ដែលធ្លាប់កាន់មុខតំណែងនេះ។ តាមការគ្រោងទុក លោកស្រី Murmu នឹងស្បថចូលកាន់តំណែងជាប្រធានាធិបតី ទី១៥ នៃប្រទេសឥណ្ឌា នៅថ្ងៃទី ២៥ ខែកក្កដា មួយថ្ងៃបន្ទាប់ពីលោក ប្រធានាធិបតី Ram Nath Kovind បានបញ្ចប់អាណត្តិរបស់ខ្លួន។

លោកស្រី Murmu ធ្លាប់ធ្វើជាគ្រូបង្រៀន បន្ទាប់មកលោកស្រីបានចូលប្រឡូកក្នុងឆាកនយោបាយ ហើយត្រូវបានតែងតាំងជាច្រើនលើកឱ្យកាន់មុខតំណែងសំខាន់ៗនៅក្នុងអាជ្ញាធរមូលដ្ឋាន ហើយថ្មីៗនេះ ជាអភិបាលរដ្ឋស្ត្រីដំបូងគេនៃរដ្ឋ Jharkhand ។ លោកស្រី Droupadi Murmu ត្រូវបានវាយតម្លៃថា ជាអ្នកនយោបាយដែលមានបទពិសោធន៍ និងមានចំណេះដឹងទូលំទូលាយ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ