លោកស្រី Nguyen Thi Kim Ngan ជាប់ឆ្នោតប្រធានរដ្ឋសភានីតិកាលទី១៤

លោកស្រី Nguyen Thi Kim Ngan ជាប់ឆ្នោតប្រធានរដ្ឋសភានីតិកាលទី១៤ - ảnh 1
ប្រធានរដ្ឋសភានីតិកាលទី១៤លោកស្រី Nguyen Thi Kim Ngan ធ្វើសច្ចាប្រណិធានទទួលដំណែង

(VOVworld)-បន្តអនុវត្តរបៀបវារៈនៃកិច្ចប្រជុំលើកទី១ រដ្ឋសភាវៀតណាមនីតិ​កាល
ទី១៤ នាព្រឹកថ្ងៃទី២២កក្កដា សមាជិកសមាជិកាសភាបានផ្ទៀងស្តាប់គណៈកម្មា
 ធិការរាប់សន្លឹកឆ្នោតប្រកាសលទ្ធផលនៃការរាប់សន្លឹកឆ្នោតជ្រើសរើសប្រធានរដ្ឋ
សភា អនុប្រធានរដ្ឋសភា សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។ ប្រធាន
រដ្ឋសភានីតិកាលទី១៣ លោកស្រី Nguyen Thi Kim Ngan បន្តបានជ្រើសតាំងជា
ប្រធានរដ្ឋសភានីតិកាលទី១៤។

        ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញធ្វើសច្ចាប្រណិ
ធានកាន់ដំណែងដោយពោលថា៖ “នៅក្រោមទង់ក្រហមដ៏ពិសិដ្ឋរបស់មាតុប្រ
ទេស នៅចំពោះមុខរដ្ឋសភា និងជនរួមជាតិទូទាំងប្រទេស ខ្ញុំ សូមសច្ចារស្មោះត្រង់
 ជាមួយមាតុប្រទេស ជាមួយប្រជាជន ជាមួយនឹងរដ្ឋធម្មនុញ្ញសាធារណរដ្ឋសង្គម
 និយម នឹងខិតខំប្រឹងប្រែងបំពេញល្អភារកិច្ចដែលបានបក្ស រដ្ឋនិងប្រជាជនប្រ
គល់ជូន”។

        បន្ទាប់ពីពិធីធ្វើសច្ចារប្រណិធានមក ប្រធានរដ្ឋសភានីតិកាលទី១៤លោក
 ស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងបទសន្ទរកថាចំពោះមុខរដ្ឋសភាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ