លើកសរសើរកសិផលវៀតណាម២០១៤

លើកសរសើរកសិផលវៀតណាម២០១៤ - ảnh 1
ពិធីលើកសរសើរ កសិផលឆ្នើម ឆ្នាំ ២០១៤

(VOV)_នាព្រឹកថ្ងៃទី៧ មិថុនា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅពិធីលើក
សរសើរ កសិផលឆ្នើម ឆ្នាំ ២០១៤។ ពិធីនេះបានផ្សព្វផ្សាយ លើកសរសើរ​កសិ
ផលមានគុណភាព លើកទឹកចិត្តការច្នៃប្រឌិត និងតភ្ជាប់កសិករ-អ្នកវិទ្យាសាស្ត្រ-
អាជីវករ ជាមួយគ្នាក្នុងផលិតកម្ម កែច្នៃ អាជីវកម្មកសិផល ​និងផលិតផលបំរើ
កសិកម្ម តាមទិសឧស្សាហូចបនីយកម្ម ទំនើបភាវូបនីយកម្ម។ ថ្លែងមតិនៅទីនេះ 
ឧបនាយករដ្ឋមន្ត្រី វៀតណាម លោក Vu Van Ninh បានសង្កត់ធ្ងន់ថា៖

          “ សហគ្រាសនិមួយៗ អ្នកផលិតម្នាក់ៗ ត្រូវតែពង្រីកស្មារតីសកម្មច្នៃប្រឌិត ​
ជំរុញខ្លាំងការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា កសាងនិងអភិវឌ្ឍន៍បណ្ដា​ផលិត
ផលកសិកម្ម មានគុណភាពខ្ពស់។”

ប្រតិកម្មទៅវិញ

ផ្សេងៗ