លើកសរសើរអង្គភាពអាជីវកម្មចំនួន៣៤ថែទាំពលករបានល្អប្រសើរ

លើកសរសើរអង្គភាពអាជីវកម្មចំនួន៣៤ថែទាំពលករបានល្អប្រសើរ - ảnh 1
លើកសរសើរអង្គភាពអាជីវកម្មចំនួន៣៤ថែទាំពលករបានល្អប្រសើរ

(VOV)_កម្មវិធី៖រួមដំណើរជាមួយអង្គភាពអាជីវកម្ម ឆ្នាំ ២០១៦ ដោយ​សហភាព
ពលករទីក្រុងហូជីមិញរៀបចំឡើង នាថ្ងៃទី១០ កក្កដា បានលើក​សរសើរអង្គភាពអាជី
វកម្មចំនួន៣៤ បានអនុវត្តល្អច្បាប់ពលកម្ម និងថែទាំជីវភាព​រស់នៅសំរាប់កម្មករនិង
ពលករ​។ វាយតំលៃខ្ពស់ចំពោះការ​ងារថែទាំនិងយកចិត្តទុកដាក់ចំពោះជួរកម្មករ 
ពលករ របស់អង្គភាពអាជីវកម្មនៅក្នុងតំបន់ទីក្រុង​ លោក Bui Van Cuong ប្រធាន
សហភាពពលករវៀតណាម​ក៏បានស្នើថា៖ នាពេលខាងមុខនេះ សហជីពគ្រប់ជាន់ថ្នាក់
របស់ទីក្រុង បន្ត​បង្ហាញច្បាស់នូវតួនាទីជាស្ពានតភ្ជាប់រវាងកម្មករ ពលករ ជាមួយ
អង្គភាពអាជីវកម្ម។ ក្នុង​ដំណាក់កាលធ្វើសមាហរណកម្មនាបច្ចុប្បន្ននេះ ទាំងអង្គ
ភាពអាជីវកម្ម អង្គការ​សហជីព និងពលករត្រូវរួមដៃកសាងជួរអាជីវករ អង្គភាព
ខ្លាំងក្លាទាំងបរិមាណ និងគុណភាព មានសមត្ថភាព  អត្តចរិតសិលធម៌ ការទទួល
ខុសត្រូវចំពោះសង្គម ​មានកម្លាំងប្រកួតប្រជែងខ្ពស់ ដើម្បីប្រែក្លាយការលំបាកសាក
ល្បងទៅជាឱកាស​៕

ប្រតិកម្មទៅវិញ

ផ្សេងៗ