លោកអគ្គលេខា Nguyen Phu Trongជួបធ្វើការជាមួយអធិការកិច្ច រដ្ឋាភិបាល

(VOVworld) - នាថ្ងៃទី១៦ មិនា អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen
Phu Trong ប្រធានគណៈកម្មាធិការមជ្ឈឹមទទួលបន្ទុកការបង្ការប្រឆាំងអំពើពុករលួយ បានជួបធ្វើការជាមួយអធិការកិច្ចរដ្ឋាភិបាល អំពីការអនុវត្តភារកិច្ចចាប់ពីដើម
អាណត្តិមហាសន្និបាតលើកទី១១មក ទិសដៅភារកិច្ចក្នុងឆ្នាំ២០១៥និងក្នុងអាណត្តិ
ខាងមុខ។
លោកអគ្គលេខា  Nguyen Phu Trongជួបធ្វើការជាមួយអធិការកិច្ច រដ្ឋាភិបាល - ảnh 1
អគ្គលេខាបក្សមលោក Nguyen Phu Trong ថ្លែងមតិនៅជំនួបធ្វើការនេះ

លោក Nguyen Phu Trong បានស្នើរឲ្យផ្នែកអធិការកិច្ចអនុវត្តល្អនូវភារកិច្ច ខំប្រឹង
ប្រែងលើកកំពស់តួនាទីរបស់ផ្នែក ដែលជាមធ្យោបាយដ៏មោះមុតរបស់បក្ស រដ្ឋក្នុង ការបង្ការប្រឆាំងអំពើពុករលួយ។អធិការកិច្ចរដ្ឋាភិបាល ត្រូវម្ចាស់ការពិនិត្យតាម
ផែនការ ប្រមូលផ្ដុំក្នុងវិស័យដែលអសកម្មកើតមានឡើងជាប្រចាំ ព្រមទាំងជំរុញ
ការ បង្ការនិងរកឃើញអំពើពុករលួយទៀតផង។លោកអគ្គលេខាបក្ស ក៏បាន
សង្កត់ធ្ងន់ ទៅលើការលើកកំពស់អត្តចរិតរបស់ជួរអធិការកិច្ច ត្រូវស្មោះត្រង់ មាន
ឫទ្ធានុភាព ហ៊ានប្រឈមមុខ ហ៊ានពលីដើម្បីផលប្រយោជន៍របស់បក្សនិង
ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ