លោកអគ្គលេខាបក្ស៖ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិ កាលទី១៤ ត្រូវតែជាសមូហភាពដ៏សាមគ្គីនិងរឹងមាំយ៉ាងពិតប្រាកដ

(VOVWORLD) - លោកអគ្គលេខាបក្ស Nguyen Phu Trong បានសង្កត់ធ្ងន់ថា ការកសាងគណៈ កម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៤ ត្រូវធានាសមូហភាពមួយដែលពិតជាសាមគ្គីគ្នា ស្អាតស្អំ រឹងមាំ មានឯកភាពខ្ពស់ក្នុងឆន្ទៈនិងសកម្មភាព មានឬទ្ធានុភាពនយោបាយ រឹងមាំ មានលក្ខណៈសម្បត្តិសីលធម៌ស្អាតស្អំ ប្រកាន់ខ្ជាប់នូវគោលដៅឯករាជ្យជាតិ និងសង្គមនិយម។

លោកអគ្គលេខាបក្ស៖ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិ កាលទី១៤ ត្រូវតែជាសមូហភាពដ៏សាមគ្គីនិងរឹងមាំយ៉ាងពិតប្រាកដ - ảnh 1លោកអគ្គលេខាបក្ស Nguyen Phu Trong ថ្លែងនៅសម័យប្រជុំ។ (រូបថត៖ VOV)

នាព្រឹកថ្ងៃទី ១៣ មីនា ក្នុងសម័យប្រជុំលើកទី១ នៃអនុគណៈកម្មការទទួលបន្ទុកការងារកម្មាភិបាលសម្រាប់មហាសន្និបាតលើកទី១៤ ដើម្បីផ្តល់យោបល់លើបញ្ហាមួយ ចំនួនដែលត្រូវការការយកចិត្តទុកដាក់ពិសេសក្នុងការងារត្រៀមរៀបចំកម្មាភិបាល របស់បក្ស អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានបញ្ជាក់យ៉ាងច្បាស់ថា មិនថាក្នុងដំណាក់កាលណា វិស័យណា ឬ មូលដ្ឋានណាទេ ក៏កម្មាភិបាលដើរតួនាទីគន្លឹះជានិច្ច។ ដូច្នេះ ការងារកម្មាភិបាលមិន ត្រឹមតែជាជំហានដ៏សំខាន់ក្នុងការងារកសាងបក្សប៉ុណ្ណោះទេ ថែមទាំងជាកត្តាគន្លឹះក្នុង សកម្មភាពទាំងអស់របស់បក្ស ដែលសម្រេចកំណត់ជោគជ័យឬបរាជ័យ ទាក់ទិននឹងការស្លាប់រស់ របស់បក្ស ជោគវាសនារបស់របប និងការអភិវឌ្ឍដ៏រឹងមាំរបស់ប្រទេសជាតិទៀតផង។

លោកអគ្គលេខាបក្ស Nguyen Phu Trong បានសង្កត់ធ្ងន់ថា ការកសាងគណៈ កម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៤ ត្រូវធានាសមូហភាពមួយដែលពិតជាសាមគ្គីគ្នា ស្អាតស្អំ រឹងមាំ មានឯកភាពខ្ពស់ក្នុងឆន្ទៈនិងសកម្មភាព មានឬទ្ធានុភាពនយោបាយ រឹងមាំ មានលក្ខណៈសម្បត្តិសីលធម៌ស្អាតស្អំ ប្រកាន់ខ្ជាប់នូវគោលដៅឯករាជ្យជាតិ និងសង្គមនិយម; មានចក្ខុវិស័យយុទ្ធសាស្ត្រ; មានភាពវៃឆ្លាត ការត្រិះរិះប្រកបដោយ ភាពច្នៃប្រឌិត; តំណាងឱ្យបក្សទាំងមូលអំពីស្មារតីប្រយុទ្ធ និងវិន័យ; ផ្សាភ្ជាប់យ៉ាងជិត ស្និទ្ធជាមួយប្រជាជន ប្រមូលផ្តុំបាននូវសាមគ្គីភាព និងឯកភាពក្នុងបក្សទាំងមូល និងប្រជាជនទាំងមូល; មានកិត្យានុភាព និងសមត្ថភាពគ្រប់គ្រាន់ដើម្បីដឹកនាំ ប្រទេសជាតិក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី។

លោកអគ្គលេខាបក្សបានស្នើថា ការងារកម្មាភិបាលសម្រាប់មហាសន្និបាត ត្រូវតែធ្វើឡើងតាមដំណើរការដ៏តឹងរឹង មានលក្ខណៈវិទ្យាសាស្រ្ត និងស៊ីសង្វាក់គ្នា ធានានូវភាពត្រឹមត្រូវ តម្លាភាព និងសត្យានុម័តពិតប្រាកដ ក្នុងការវាយតម្លៃ ការ តែងតាំង និងការជ្រើសរើស; យកស្តង់ដារនៃលក្ខណៈសម្បត្តិខាងនយោបាយ សីលធម៌ របៀបរស់នៅ ប្រសិទ្ធភាពការងារ កិត្យានុភាពបុគ្គល និងគ្រួសារជារង្វាស់ ចម្បង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ