លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam ដឹកនាំកិច្ចប្រជុំអំពីវិធានការបើកទេសចរណ៍ឡើងវិញ

(VOVWORLD) - នៅកិច្ចប្រជុំនេះ តំណាងអង្គភាពពាក់ព័ន្ធនានាបានពិភាក្សាយ៉ាងល្អិតល្អន់អំពី បញ្ហានីមួយៗ ហើយឯកភាពលើការបើកសកម្មភាពទេសចរណ៍អន្តរជាតិចាប់ពីថ្ងៃ ទី១៥ ខែមីនា ឆ្នាំ២០២២។ 

លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam ដឹកនាំកិច្ចប្រជុំអំពីវិធានការបើកទេសចរណ៍ឡើងវិញ - ảnh 1ទិដ្ឋភាពនៅកិច្ចប្រជុំ។ (រូបថត៖ VGP)
ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍សម្របសម្រួលជាមួយក្រសួងពាក់ព័ន្ធដើម្បី មានការណែនាំលម្អិតអំពីបញ្ហានីមួយៗនៅពេលបើកទេសចរណ៍ឡើងវិញ ហើយត្រូវ ការចេញផ្សាយក្នុងសប្ដាហ៍ខាងមុខ។ នេះគឺជាការបញ្ជាដឹកនាំរបស់ឧបនាយករដ្ឋមន្រ្តី វៀតណាមលោក Vu Duc Dam នៅកិច្ចប្រជុំអំពីវិធានការបើកទេសចរណ៍ឡើងវិញក្នុង បរិបទនៃការសម្របខ្លួនប្រកបដោយភាពបត់បែន សុវត្ថិភាព ការគ្រប់គ្រងជម្ងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព ដោយផ្សាភ្ជាប់នឹងការស្ដារសេដ្ឋកិច្ចសង្គមឡើងវិញតាម ជំហានៗ ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី១៥ កុម្ភៈ នៅទីក្រុងហាណូយ។
នៅកិច្ចប្រជុំនេះ តំណាងអង្គភាពពាក់ព័ន្ធនានាបានពិភាក្សាយ៉ាងល្អិតល្អន់អំពី បញ្ហានីមួយៗ ហើយឯកភាពលើការបើកសកម្មភាពទេសចរណ៍អន្តរជាតិចាប់ពីថ្ងៃ ទី១៥ ខែមីនា ឆ្នាំ២០២២។ វិធានការគ្រប់គ្រងអ្នកដំណើរដែលត្រូវបានចេញផ្សាយចាប់ តាំងពីជម្ងឺរាតត្បាតផ្ទុះឡើងកាលពីឆ្នាំ២០២០មក នឹងត្រូវបានលុបចោលផងដែរ។ ទន្ទឹមជាមួយគ្នានោះ អនុវត្តន៍វិធានការបង្ការទប់ស្កាត់ជម្ងឺរាតត្បាតតាមបទបញ្ញត្តិ របស់រដ្ឋាភិបាលនិងនាយករដ្ឋមន្រ្តីរដ្ឋាភិបាល ជាពិសេសគឺគោលការណ៍ ៥K។ អង្គប្រជុំក៏បានឯកភាពរាយការណ៍ដល់រដ្ឋាភិបាលដើម្បីអនុវត្តន៍គោលនយោបាយ លើកលែងទិដ្ឋាការដូចមុនពេលជម្ងឺរាតត្បាតផ្ទុះឡើងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ