លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញទទួលជួបសន្ទនាជាមួយគណៈប្រតិភូ រដ្ឋសភាកូរ៉េខាងត្បូង

លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញទទួលជួបសន្ទនាជាមួយគណៈប្រតិភូ រដ្ឋសភាកូរ៉េខាងត្បូង - ảnh 1
លោក Le Thanh Hai (នៅកណ្ដាល)និងគណៈប្រតិភូរដ្ឋសភាកូរ៉េខាងត្បូងថតរូបអនុស្សាវរីយ៍ (រូបថត៖voh.com.vn)

(VOVworld) - នារសៀលថ្ងៃទី៣០ កញ្ញា នៅជំនួបសន្ទនាជាមួយគណៈប្រតិភូរដ្ឋ
សភាកូរ៉េខាងត្បូងដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម លោកLe Thanh Hai
លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម បានលើក
ច្បាស់ថា ដោយមានតួនាទីជាតំបន់ឈានមុខអំពីសេដ្ឋកិច្ចវៀតណាមក៏ដូចជាទាក់
ទាញការវិនិយោគអន្តរជាតិ ទីក្រុងហូជីមិញ ជានិច្ចកាលបង្កលក្ខណៈងាយស្រួល
សំរាប់អង្គភាពអាជីវកម្មបរទេស ក្នុងនោះមានអង្គភាពអាជីវកម្មកូរ៉េខាងត្បូងមក
វិនិយោគ ចូលរួមក្នុងគំរោងការណ៍ធំៗនៃទីក្រុង។លោក Le Thanh Hai មានគោល
បំណងថា សមាគមន៍មិត្តភាពកូរ៉េខាងត្បូង-វៀតណាមបន្តប្រមូល ផ្ដុំជួយឧបត្ថម្ភ
សហគមន៍ជនវៀតណាមដែលកំពុងរៀនសូត្រ ធ្វើការនិងរស់នៅ នៅកូរ៉េខាងត្បូង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ