លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក

(VOVworld) - លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយលោក Pham Quang Nghi
កំពុងមានដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិកតាមសេចក្តីអញ្ជើញរបស់ក្រសួងការ
បរទេសនៃប្រទេស។ក្នុងបណ្ដាជំនួបធ្វើការជាមួយថ្នាក់ដឹកនាំក្រសួងការបរទេស
រដ្ឋសភា និងអង្គការមួយចំនួនរបស់អាមេរិកនៅរដ្ឋធានីវ៉ាស៊ីនតោន លោក Pham
Quang Nghi បានអះអាងថា បក្សនិងរដ្ឋវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ដល់ការ
ជំរុញទំនាក់ទំនងសហប្រតិបតិ្តការជាមួយអាមេរិកក្នុងក្របខ័ណដៃគូលើគ្រប់វិស័យ
តាមស្មារតីនៃសេចក្ដីថ្លែងការណ៍រួមរវាងប្រធានរដ្ឋវៀតណាមលោក Truong Tan Sang និងប្រធានាធិបតីអាមេរិកលោក Barack Obama​ នាខែកក្កដា ឆ្នាំ២០១៣។លោក Pham
Quang Nghi បានសង្កត់ធ្ងន់ចំពោះសារសំខាន់ក្នុងការបង្កើនការផ្លាស់ប្ដូរគណៈប្រតិភូ
ជាន់ខ្ពស់ជាពិសេសក្នុងឆ្នាំ២០១៥ខាងមុខនេះ គឺពេលដែលប្រទេសទាំង២រំលឹកខួប
អនុស្សាវរីយ៍លើកទី២០នៃទិវាប្រក្រតីទំនាក់ទំនង។លោក Pham Quang Nghi បានស្នើរ
ឲ្យអាមេរិក បន្តបង្កលក្ខណៈងាយស្រួល បើកទីផ្សារសំរាប់ទំនិញវៀតណាម រារាំងរបង
ពាណិជ្ចកម្ម លើកទឹកចិត្តអង្គភាពអាជីវកម្មអាមេរិកធ្វើការវិនិយោគចូលវៀតណាម
ឆាប់ទទួលស្គាល់យន្តការសេដ្ឋកិច្ចទីផ្សាររបស់វៀតណាមនិងបង្កើនជំនួយឧបត្ថម្ភ
សំរាប់វៀតណាមក្នុងការដោះស្រាយផលវិបាកសង្គ្រាម។

លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក - ảnh 1
លោក Pham Quang Nghi ក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំក្រសួងការបរទេសអាមេរិក


រីឯខ្លួនវិញ ភាគីអាមេរិកបានអះអាងថា បន្តយកចិត្តទុកដាក់ដល់តំបន់អាស៊ី-ប៉ាស៊ីហ្វិក
បេ្ដជ្ញាជំរុញខ្លាំងដំណើរការចរចារដើម្បីអាចសម្រេចកិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វិក
ក្នុងឆ្នាំ២០១៤។អាមេរិកបានសំដែងការព្រួយបារម្ភអំពីស្ថានភាពតានតឹងនៅសមុទ្រ
ខាងកើតនាពេលថ្មីៗជាពិសេសគឺការដែលចិនដាក់ស្ថានីយ៍ខួង Haiyang Shiyou ៩៨១
ដោយខុសច្បាប់នៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្ររបស់
វៀតណាម។ភាគីអាមេរិកវាយតំលៃខ្ពស់ចំពោះបណ្ដាវិធានការតស៊ូដោយសន្តិវិធី
ដែលវៀតណាមបានអនុវត្តនាពេលកន្លងទៅ រួមចំណែកថែរក្សាបរិយាកាសសន្តិភាព ស្ថិរភាពនៅក្នុងដំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ