លទ្ធផលគួរឲ្យភ្ញាក់ផ្អើលនៅពិធី Oscar ២០១៧

លទ្ធផលគួរឲ្យភ្ញាក់ផ្អើលនៅពិធី Oscar ២០១៧ - ảnh 1
ទិដ្ឋភាពនៃពិធី Oscar ២០១៧ នៅទីក្រុង Los Angeles (រូបថត៖TTXVN)

(VOVworld) - ពិធី Oscar លើកទី៨៩ ដែលត្រូវបានរៀបចំឡើងដោយបណ្ឌិត្យ
សភាវិទ្យាសាស្ត្រនិងសិល្បៈខ្សែភាពយន្តអាមេរិក បានប្រព្រឹត្តតៅនាថ្ងៃទី២៦ កុម្ភៈ
 នៅទីក្រុង Los Angeles។ដោយយកឈ្នះលើខ្សែភាពយន្ត “La La Land” នោះ ខ្សែ
ភាពយន្ត “Moonlight” របស់អ្នកដឹកនាំរឿង Barry Jenkins ដណ្ដើមបាន ពានរង្វាន់
 “ខ្សែភាពយន្តឆ្នើមបំផុត”។ខ្សែភាពយន្តនេះព័ណនាអំពីជីវិតរបស់បុរស ស្បែកខ្មៅ
ស្រឡាញ់ភេទដូចគ្នាដែលរស់នៅទីក្រុង Miami។
អ្នកដឹកនាំរឿង Damien Chazelle របស់ខ្សែភាពយន្ត “La La Land” ក្លាយទៅជា
អ្នកដឹកនាំរឿងវ័យក្មេងបំផុតដណ្ដើមបានពានរង្វាន់ “អ្នកដឹកនាំរឿងឆ្នើមបំផុត”។
តារាសំដែងតួឯក Emma Stone ក្នុងខ្សែភាពយន្តនេះក៏ដណ្ដើមបានពានរង្វាន់ “តារា
សំដែងតួឯកជានារីឆ្នើមបំផុត” ដែរ។ក្នុងពេលនោះ ពានរង្វាន់ “តារាសំដែងតួឯកជា
បុរស” ឆ្នាំនេះត្រូវបានប្រគល់ជូន តារាសំដែង Casey Affleck ក្នុងខ្សែភាពយន្ត
“Manchester by the Sea”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ