លទ្ធផលដំបូងនៃការត្រួតពិនិត្យប្រអប់ខ្មៅនៃយន្តហោះប្រភេទ Airbus A-320

លទ្ធផលដំបូងនៃការត្រួតពិនិត្យប្រអប់ខ្មៅនៃយន្តហោះប្រភេទ Airbus A-320  - ảnh 1
លទ្ធផលដំបូងនៃការត្រួតពិនិត្យប្រអប់ខ្មៅនៃយន្តហោះប្រភេទ Airbus A-320 (Image: VNA)


(VOVworld) – តាមថ្នាក់ដឹកនាំមជ្ឈមណ្ឌលវិភាគនិងធ្វើការស៊ើបអង្គេតគ្រោះថ្នាក់ អាកាសចរណ៍បារាំង (BEA) បានឲ្យដឹងថា៖ លទ្ធផលដំបូងនៃការត្រួតពិនិត្យប្រអប់
ខ្មៅ នៃយន្តហោះប្រភេទ Airbus A-320 របស់ក្រុមហ៊ុនអាកាសចរណ៍អាល្លឺម៉ង់
Germanwings ដែលបានធ្លាក់នាថ្ងៃទី ២៤ មិនា នៅតំបន់ភ្នំ Alps ​(ភាគខាងត្បូងបារាំង) បានសឲ្យឃើញថា៖ ទិន្នន័យមួយផ្នែកនៅតែអាចប្រើប្រាស់សំរាប់វិភាគហេតុការណ៍ ដែលបានកើនឡើង។ នាបច្ចុប្បន្ន ប្រអប់ខ្មៅទី ២ មិនទាន់រកឃើញបានឡើយ។
នាថ្ងៃដដែល សម្ព័ន្ធក្រុមហ៊ុនអាកាសចរណ៍អាល្លឺម៉ង់ Lufthansa បានរៀបចំ ពិធី
រំលែកទុក្ខបណ្ដាជនរងគ្រោះនៃឧប្បទ្ទវហេតុ A-320។ ក្នុងពេលជាមួយគ្នានោះ
គណៈកម្មការអឺរ៉ុប (EC) នៅទីក្រុង Brussels (បែលហ្ស៊ីក) និងវិមានអធិកាបតី
អាល្លឺម៉ង់នៅទីក្រុង Berlin បានព្យួរទង់ពាក់កណ្ដាលផងដែរ។ ទាក់ទិនដល់រឿង
ហេតុនេះ នាថ្ងៃទី ២៥ មិនា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក
 Le Hai Binh បានផ្ញើរសាទូរលេខរំលែកទុក្ខដល់បណ្ដារដ្ឋាភិបាលក៏ដូចជាគ្រួសារ
ជនរងគ្រោះក្នុងឧប្បទ្ទវហេតុនេះ។

លោក Le Hai Binh បានឲ្យដឹងថា៖ ស្ថានទូតវៀតណាមប្រចាំនៅអាល្លឺម៉ង់អេស្ប៉ាញ
និងបារាំងកំពុងពិនិត្យព័ត៌មានតើមានអ្នកដំណើរសញ្ញាតិវៀតណាមនៅលើជើង
ហោះហើរពោលខាងលើដែរឬទេ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ