លទ្ធផលដំបូងនៃការបោះឆ្នោតរដ្ឋសភាកម្ពុជានីតិកាលទី ៥

លទ្ធផលដំបូងនៃការបោះឆ្នោតរដ្ឋសភាកម្ពុជានីតិកាលទី ៥  - ảnh 1
ពិតប្រាកដថា៖ អនុប្រធានគណៈបក្សប្រជាជនកម្ពុជា សម្តេច តេជោ ហ៊ុន សែន នឹងបន្តធ្វើជា នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងអាណត្តិ ៥ ឆ្នាំ ខាងមុខ៕ (Image: VOV Online)

(VOVworld) – តាមលទ្ធផលដំបូងនៃការបោះឆ្នោតរដ្ឋសភាកម្ពុជា នីតិកាលទី ៥ ដែលទើបនឹងបានប្រកាស នាយប់ថ្ងៃទី ២៨ កក្កដា បានឲ្យដឹងថា៖ គណៈបក្ស
ប្រជាជនកម្ពុជា (CPP) កំពុងនាំមុខជាបន្តបន្ទាប់ក្នុងការបោះឆ្នោត ដោយមាន
អាសនៈចំនួនពី ៦៨ ដល់ ៧៨។ ក្នុងពេលនោះ គណៈបក្សសង្គ្រោះជាតិដណ្តើម
បានអាសនៈចំនួនពី ៥០ ដល់ ៥៥។ ប៉ុន្តែ គណៈបក្សណាដែលនឹងដណ្តើមបាន
អាសនៈចុងក្រោយ ចំនួន ៥ មិនទាន់ដឹងនៅឡើយ។ ដោយមានលទ្ធផលស្មាន
មិនដល់នេះ ដំណើរការបង្កើតរដ្ឋាភិបាលថ្មីនៅកម្ពុជាត្រូវព្យាករណ៍ថា៖ជួបការ
លំបាក់ជាច្រើនដោយសារការខ្វែងគំនិតរវាងគណៈបក្សជាប់ឆ្នោតអំពីការបែង
ចែកអំណាច។ ប៉ុន្តែ ពិតប្រាកដថា៖ អនុប្រធានគណៈបក្សប្រជាជនកម្ពុជា
សម្តេច តេជោ ហ៊ុន សែន នឹងបន្តធ្វើជា នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងអាណត្តិ ៥
ឆ្នាំ ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ