លទ្ធផលដំបូងនៃការបោះឆ្នោតរដ្ឋសភាអ៊ុយក្រែននីតិកាល៨

លទ្ធផលដំបូងនៃការបោះឆ្នោតរដ្ឋសភាអ៊ុយក្រែននីតិកាល៨ - ảnh 1
ប្រធានាធិបតីកំពុងកាន់ដំណែងអ៊ុយក្រែនលោក Petro Poroshenko ចុះត្រួតពិនិត្យនៅមណ្ឌលបោះឆ្នោត១ (រូបថត៖AFP/TTXVN)


(VOVworld) - ការងាររាប់សន្លឹកឆ្នោតដំបូង និងស្ទង់មតិនៅខាងក្រៅមណ្ឌលបោះ
ឆ្នោតបន្ទាប់ពីការបោះឆ្នោតរដ្ឋសភាអ៊ុយក្រែននីតិកាលទី៨ បិទបញ្ចប់ បានសរឃើញ
ថា លទ្ធផលនៃការបោះឆ្នោតនេះគ្មានភាពចៃដន្យច្រើនទេ បើធៀបនឹងការព្យាករណ៍
តាំងពីមុន។បើទោះបីជា គណៈបក្ស ប្លុក Poroshenko ដឹកនាំដោយប្រធានាធិបតីកំពុង
កាន់ដំណែងលោក Petro Poroshenko កំពុងនាំមុខ ដោយសម្លេងគាំទ្រ២៣%នៃបរិ
មាណសន្លឹកឆ្នោតសរុប  ទាបជាងកម្រិតដែលបានព្យាករ។គណៈបក្ស រណសិរ្ស
ប្រជាជន ដឹកនាំដោយនាយករដ្ឋមន្រ្តីលោក Arseny Yatsenyuk ឈរលំដាប់ថ្នាក់ទី២
ជាបណ្ដោះអាសន្ន ដោយសម្លេងគាំទ្រ២១,៣%។ថ្លែងមតិលើទូរទស្សន៍ លោក Petro
Poroshenko បានមានប្រសាស៍ថាការងារពិគ្រោះយោបល់អំពីសម្ព័ន្ធភាពថ្មី១ក្នុងរដ្ឋ
សភាត្រូវបានចាប់ផ្ដើមភ្លាមនាថ្ងៃទី២៧ តុលានេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ