លទ្ធផលទទួលបានពីកិច្ចការបង្ការប្រឆាំងអំពើពុករលួយបានពង្រឹងទំនុកទុកចិត្តរបស់ប្រជាជននិងត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់

(VOVWORLD) -  នាថ្ងៃទី១៣ខែវិច្ឆិកា រដ្ឋសភាបានផ្ទៀងស្តាប់របាយការណ៍ ស្តីពីកិច្ចការបង្ការប្រឆាំងឧក្រិដ្ឋកម្មនិងការរំលោភច្បាប់របស់ក្រសួងនគរបាល; របាយការណ៍ស្តីពីកិច្ចការឆ្នាំ២០១៨របស់អយ្យការប្រជាជនកំពូល, ប្រធានតុលាការប្រជាជនកំពូល ស្តីពីកិច្ចការដោះស្រាយពាក្យបណ្តឹងតវ៉ារបស់ពលរដ្ឋ; របាយការណ៍របស់អធិការកិច្ចរដ្ឋាភិបាល ស្តីពីកិច្ចការបង្ការប្រឆាំងអំពើពុករលួយ ឆ្នាំ ២០១៨ រួមទាំងពិភាក្សាលើរបាយការណ៍ទាំងអស់ពោលខាងលើ។

យោងតាមរបាយការណ៍ស្តីពីការបង្ការប្រឆាំងបទឧក្រិដ្ឋនិងការរំលោភច្បាប់ក្នុងឆ្នាំ២០១៨ វៀតណាមបានអនុវត្តដំណោះស្រាយជាច្រើន ដោយបង្កើនការគ្រប់គ្រងរដ្ឋ និងការងារបង្ក្រាបឧក្រិដ្ឋកម្ម។ តាមនោះ រួមចំណែកធានាសន្តិសុខជាតិឲ្យបានរឹងមាំ ដោះស្រាយបន្ទាន់រាល់សំណុំរឿងដ៏ស្មុគ្រស្មាញជាដើម។

ស្តីពីគោលនយោបាយនិងដំណោះស្រាយ បង្ការ ប្រឆាំងបទល្មើស ការរំលោភច្បាប់ឆ្នាំ២០១៩ រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោក To Lam បានឲ្យដឹងថា៖ “រៀបចំការវិភាគនិងការព្យាករណ៍ដោយច្បាមជាប់ស្ថានភាពពិភពលោក ក្នុងតំបន់និងក្នុងប្រទេសតែម្តង ដើម្បីប្រយុទ្ធប្រឆាំងប្រដោយប្រសិទ្ធិភាព ជាមួយនឹងការឃុបឃិត ល្បិចកល និងសកម្មភាពប្រឆាំងរបស់អានុភាពអមិត្ត ដោយការពារដាច់ខាតសុវត្ថភាពរាល់គោលដៅ សំណង់សំខាន់ ព្រឹត្តិការណ៍នយោបាយ វប្បធម៌ សង្គមសំខាន់ៗរបស់ប្រទេសជាតិ។ ជាពិសេស រួមសហការយ៉ាងជិតស្និទ្ធជាមួយអយ្យការនិងតុលាការប្រជាជនក្នុងការពន្លឿនការស៊ើបអង្កេត ការកាត់ទោសនិងការវិនិច្ឆ័យទោសលើក រណីសំខាន់ៗ ដើម្បីរារាំង ទប់ស្កាត់រាល់ឧក្រិដ្ឋកម្ម”។

អញ្ជើញបកស្រាយអំពីរបាយការណ៍ស្តីពីការបង្ការប្រឆាំងអំពើពុករលួយឆ្នាំ២០១៨ ប្រធានគណៈកម្មាធិការយុត្តិធម៌នៃរដ្ឋសភា លោកស្រី Le Thi Nga បានលើកមតិថា៖ “សួមស្នើឲ្យរដ្ឋសភានិងរដ្ឋាភិបាល ពង្រឹងនិងពង្រីកនូវយន្តការក្នុងការត្រួតពិនិត្យ លើការប្រតិបត្តិសិទ្ធិអំណាច សំដៅការពារកុំឱ្យមានអំពើពុករលួយ។ បន្តការពិនិត្យកែប្រែបន្ថែមប្រកបដោយភាពល្អឥតខ្ចោះបទបញ្ញត្តិនៃច្បាប់ ដើម្បីបង្កើត របៀងគតិយុត្តិពេញលេញ ធ្វើសមកាលកម្ម ធានាកិច្ចការបង្ការប្រឆាំងអំពើពុករលួយឲ្យមានសុពលភាពនិងប្រកបដោយប្រសិទ្ធិភាព”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ