លទ្ធផលនៃដំណើរបំពេញទស្សនកិច្ចនៅប្រ៊ុយណេនិងមីយ៉ាន់ម៉ារបស់ប្រធានរដ្ឋវៀតណាម

(VOV)_លទ្ធផលលេចធ្លោនៃដំណើរបំពេញទស្សនកិច្ច នៅប្រ៊ុយណេ និង​មីយ៉ាន់
ម៉ា  ចាប់ពីថ្ងៃទី ២៧ វិច្ឆិកា ដល់ថ្ងៃទី ១ធ្នូ របស់ប្រធានរដ្ឋវៀតណាម ​លោក Truong Tan
Sang គឺពង្រឹងនិងពង្រីក បន្ថែមនូវទំនាក់​ទំនង​ជាមួយ ​ប្រ៊ុយណេ និងមីយ៉ាន់ម៉ា លើគ្រប់
វិស័យ។ រដ្ឋមន្ត្រីក្រសួងការបរទេស​វៀតណាម លោក Pham Binh Minh បានសង្កត់ធ្ងន់
 អំពីប្រការនេះ​ក្នុងការឆ្លើយសម្ភាសន៍ អ្នកយកព័ត៍មានអំពី លទ្ធផលនៃដំណើរទស្សន
កិច្ចនេះ។ តាមរដ្ឋមន្ត្រី Pham Binh Minh ថា ថ្នាក់ដឹកនាំ ប្រ៊ុយណេ ​និង​មីយ៉ាន់ម៉ា សុទ្ធតែ
អះ អាងនូវ ការគោរព តួនាទីរបស់វៀតណាម និងមាន​គោលបំណង បង្កើនជំរុញទំនាក់ ទំនងជាមួយវៀតណាម ឯកភាពរក្សារ​ការផ្លាស់ប្តូរគណះប្រតិភូគ្រប់ជាន់ ថ្នាក់ បន្ត
អនុវត្ត រាល់យន្តការសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាព។ អំពីកិច្ចសហ
ប្រតិ បត្តិការសេដ្ឋកិច្ច ​ពាណិជ្ជកម្ម​ និងវិនិយោគ ថ្នាក់ដឹកនាំប្រ៊ុយណេ មានគោលបំណង​ចង់អោយវៀត​ណាម​ ជំរុញខ្លាំងការនាំចេញអង្ករ ទៅប្រ៊ុយណេ ​ចាត់ទុកវៀតណាមជាមិត្ត​ទំនិញសំខាន់ក្នុងវិស័យថាមពល និងអះអាងថា÷ បន្តលើកទឹកចិត្តអង្គភាពអាជីវកម្ម
ប្រ៊ុយណេ​ បង្កើនការវិនិយោគចូលមកវៀតណាម។ រីឯ ​ថ្នាក់ដឹកនាំ ​មីយ៉ាន់ម៉ា បានអះ
អាងថា÷  នឹងបន្តរួមសហការ ជំរុញរាល់សកម្មភាព​ពាណិជ្ជកម្ម ខំប្រឹងប្រែងលើកកំពស់
តំលៃ ប្រាក់ពាណិជ្ជកម្មទ្វេភាគី វៀតណាម និងមីយ៉ាន់ម៉ា ទទួលបាន ៥០០ លាន ដុល្លារ អាមេរិក នាឆ្នាំ ២០១៥ បង្កលក្ខណះងាយស្រួលចំពោះបណ្ដា​គំរោងការណ៍វិនិយោគរបស់​វៀតណាម ដែលបានអនុម័តនោះ​៕

លទ្ធផលនៃដំណើរបំពេញទស្សនកិច្ចនៅប្រ៊ុយណេនិងមីយ៉ាន់ម៉ារបស់ប្រធានរដ្ឋវៀតណាម - ảnh 1
ប្រ៊ុយណេ ​ចាត់ទុកវៀតណាមជាមិត្ត​ទំនិញសំខាន់ក្នុងវិស័យថាមពល(http://www.baomoi.com/)


ប្រតិកម្មទៅវិញ

ផ្សេងៗ