ល្បឿនកំណើន GDP របស់វៀតណាមត្រូវបានរំពឹងទុកថានឹងរក្សាស្ថិរភាពក្នុងប៉ុន្មានឆ្នាំខាងមុខ

(VOVWORLD) - លទ្ធផលវិជ្ជមាននៃស្ថានភាពអភិវឌ្ឍសេដ្ឋកិច្ចក្នុងត្រីមាសទី៣ក៏ដូចជាក្នុង រយៈពេល៩ខែកន្លងទៅនៃឆ្នាំ២០១៩ ទទួលបានការយកចិត្តទុកដាក់ជាច្រើននៅ សន្និសីទកាសែតជាប្រចាំខែរបស់រដ្ឋាភិបាល កាលពីរសៀលថ្ងៃទី២ខែតុលានៅ រដ្ឋធានីហាណូយ។ 

តាមរដ្ឋមន្រ្តី ប្រធានខុទ្ទកាល័យរដ្ឋាភិបាលលោក Mai Tien Dung បានអោយដឹងថា ល្បឿនកំណើន GDP របស់វៀតណាមក្នុងរយៈពេល៩ ខែកន្លងទៅសម្រេចបាន៦,៩៨% ដែលជាកម្រិតកំណើនខ្ពស់បំផុតក្នុងរង្វង់ ៩ខែ ក្នុងអំឡុងពេល៩ឆ្នាំកន្លងមកនេះ។ ក្រៅពីនោះ ទុនវិនិយោគសរុបនៃសង្គមទាំង មូលបានកើន១០,៣% ជាពិសេសគឺក្នុងតំបន់សេដ្ឋកិច្ចក្រៅរដ្ឋ។ ទុន FDI អនុវត្ត សម្រេចបានចំនួន១៤,២ពាន់លានដុល្លាអាមេរិក កើន ៧,៣%បើធៀបនឹងរយៈ ពេលដូចគ្នានៃឆ្នាំទៅមិញ ហើយចំណូលថវិការដ្ឋក៏កើនឡើងខ្ពស់ផងដែរ។ ក្នុង បរិបទដែលពាណិជ្ជកម្មសកលមានកំណើនទាបដូចនាបច្ចុប្បន្ននេះ គឺទំហំនាំចេញ របស់វៀតណាមបានហួសពី ១៩០ ពាន់លានដុល្លាអាមេរិក ។ អតិរេកពាណិជ្ជកម្ម សម្រេចបានចំនួន៥,៩ពាន់លានដុល្លាអាមេរិក ជាដើម។ នេះជាតួរលេខគួរអោយ សប្បាយរីករាយ។ វាយតម្លៃចំពោះយថាទស្សន៍សេដ្ឋកិច្ចវៀតណាម  អនុរដ្ឋមន្រ្តីក្រសួងផែន ការនិងវិនិយោគវៀតណាមលោក Nguyen Duc Trung បានអោយដឹងថា៖

“ចាប់ពីបច្ចុប្បន្ននេះដល់ចុងឆ្នាំ ល្បឿនកំណើន និងកម្លាំងចលករដើម្បីរក្សា កំណើនភាគច្រើនគឺស្ថិតនៅក្នុងវិស័យឧស្សាហកម្មសំណង់ ឧស្សាហកម្មបង្ក បង្កើត និងសេវាកម្ម។ ក្រៅពីនោះ កាលពីថ្ងៃទី២៦ ខែកញ្ញាកន្លងទៅ រដ្ឋាភិបាល បានរៀបចំកិច្ចប្រជុំជំរុញការបើកចំណាយទុនវិនិយោគសាធារណៈ។ ប្រសិនបើ ក្នុងត្រីមាសទី ៤ខាងមុខនេះ ស្ថានភាពបើកចំណាយទុនវិនិយោគសាធារណៈ មានការរីកចម្រើននោះ គឺនឹងរួមចំណែកទៅក្នុងកំណើនក្នុងប៉ុន្មានខែចុងឆ្នាំ។ យើងខ្ញុំជឿជាក់ថា ដោយមានលក្ខណៈនិងដំណោះស្រាយដែលបានបង្កើតឡើង ដោយរដ្ឋាភិបាលនោះ គឺកំណើនក្នុងត្រីមាសទី៤ ក៏ដូចជាកំណើនក្នុងឆ្នាំ២០១៩ ទាំងស្រុង នឹងសម្រេចបានជាស្ថាពរហើយហួសពីគោលដៅដែលរដ្ឋសភាបាន ដាក់ចេញ”។

រួមជាមួយការវាយតម្លៃវិជ្ជមានរបស់អ្នកជំនាញក្នុងប្រទេសចំពោះ យថាទស្សនអភិវឌ្ឍនៃសេដ្ឋកិច្ចវៀត ណាមនោះ រដ្ឋមន្រ្តី ប្រធានខុទ្ទកាល័យ រដ្ឋាភិបាលលោក Mai Tien Dung បានអោយដឹងថា បណ្ដាអង្គការអន្តរជាតិ បានព្យាករណ៍ថា វៀតណាមនឹងជាខឿនសេដ្ឋកិច្ចដែលមានល្បឿនកំណើនដ៏ លឿនបំផុតក្នុងអាស៊ាននាឆ្នាំនេះ ហើយល្បឿននេះនឹងបន្តបានរក្សាក្នុងប៉ុន្មានឆ្នាំ ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ