ល្បឿនកំណើនប្រជាជនកម្ពុជាបានដើរយឺតឡើងវិញក្រោយរយៈពេល ១០ ឆ្នាំ

(VOVWORLD) - នាថ្ងៃទី០៧ ខែសីហា កម្ពុជាបានចេញផ្សាយលទ្ធផល បណ្តោះអាសន្នជំរឿនទូទៅប្រជាជននៅកម្ពុជាឆ្នាំ២០១៩ តាមនោះអត្រាកំណើនប្រជាជននៃប្រទេសនេះមានទិសដៅថយចុះឡើងវិញ។
ល្បឿនកំណើនប្រជាជនកម្ពុជាបានដើរយឺតឡើងវិញក្រោយរយៈពេល ១០ ឆ្នាំ - ảnh 1 ល្បឿនកំណើនប្រជាជនកម្ពុជាបានដើរយឺតឡើងវិញក្រោយរយៈពេល ១០ ឆ្នាំ (រូបថត៖ vnanet)

ទីភ្នាក់ងារសារព័ត៌មានកម្ពុជាបានដកស្រង់ពាក្យសំដីរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិទទួលបន្ទុកជំរឿនទូទៅប្រជាជននៅកម្ពុជា ឆ្នាំ២០១៩ បានឲ្យដឹងថា គិតរហូតដល់ថ្ងៃទី៣ ខែមិនាឆ្នាំ២០១៩ កម្ពុជាមានចំនួនប្រជាជនជិត ១៥,៣០០,០០០ នាក់។ សម្ដេចក្រឡាហោម ស ខេង បានបន្តទៀតថាអ្នកជំនាញការបានត្រួតពិនិត្យនិងផ្ទៀងផ្ទាត់រួចជាស្រេច ដោយកត់សម្គាល់ថាល្បឿនជំរឿនប្រជាជនរបស់កម្ពុជាមាននិន្នាការដើរយឺតយាវឡើងវិញដោយសារអត្រាកំណើតទាបជាង។ សម្ដេចក្រឡាហោម ស ខេង បានអះអាងថា អត្រាកំណើនប្រជាជនប្រចាំឆ្នាំរបស់កម្ពុជា បានធ្លាក់ចុះពី ១,៥% ក្នុងចន្លោះពីឆ្នាំ១៩៩៨ ដល់ឆ្នាំ ២០០៨ ហើយចុះត្រឹមតែ ១,២ % ក្នុងចន្លោះពីឆ្នាំ២០០៨ ដល់ ឆ្នាំ២០១៩ ក៏ប៉ុន្តែល្បឿនកំណើនប្រជាជនប្រចាំឆ្នាំរបស់ប្រទេសនេះនាពេលថ្មីៗនេះនៅតែមានកំរិតខ្ពស់ជាងល្បឿនកំណើនប្រជាជនធម្យមនៅតំបន់អាស៊ីអាគ្នេយ៍ ១% ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ